កីឡាពិភពលោក

Man UTD និង​ Arsenal ឈ្នះម្នាក់១គ្រាប់ដូចគ្នា ខណៈ Chelsea ចាញ់ Newcastle ៣-០ (មានវីដេអូ)

Man UTD និង​ Arsenal ឈ្នះម្នាក់១គ្រាប់ដូចគ្នា ខណៈ Chelsea ចាញ់ Newcastle ៣-០ (មានវីដេអូ)

នៅថ្ងៃបញ្ចប់រដូវកាលបាល់ទាត់ក្របខ័ណ្ឌ Premier League រដូវកាល២០១៧/១៨ កាលពីម្សិលមិញ ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមភ្ញៀវ Watford ១ទល់នឹង០ ត្បិតជាការប្រកួតជាលើកចុងក្រោយរបស់ខ្សែបម្រើចាស់វស្សា Michael Carrick ផងដែរ មុននឹងចូលនិវត្តន៍ពីវិស័យបាល់ទាត់។ ក្នុងជំនួបនាកីឡដ្ឋាន Old Trafford ១គ្រាប់ជ័យជម្នះរបស់ក្រុមលោក Jose Mourinho​ ដែលធ្វើបានសម្រេចដោយខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford នៅក្នុងវគ្គទី១។ ងាកមកាន់ជំនូួបរវាង Arsenal និង Huddersfield Town វិញ ក្រុមរហស្សនាមកាំភ្លើងធំគឺជាអ្នកស្រវ៉ាបានជ័យជម្នះ១ទល់នឹង០ ដែលជាការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Pierre Aubameyang។ គួរបញ្ចាក់ថា នេះគឺជាការបង្ហាញខ្លួនលើកចុងក្រោយបង្អស់របស់អ្នកចាត់ការ Arsene Wenger ក្នុងនាមជាអ្នកចាត់ការរបស់ Arsenal​ ក្រោយដឹកនាំក្រុមអស់រយៈពេល២២ឆ្នាំ។ ដោយឡែកសម្រាប់ក្រុមការពារតំណែងជើងឯក Chelsea វិញ ក្រុមលោក Antonio Conte បានត្រឹមខកចិត្ត ត្បីតចាញ់ក្រោមថ្វីជើងរបស់ក្រុមម្ចាស់ផ្ទះ Newcastle United​ ៣ទល់នឹង០។ បរាជ័យនៅថ្ងៃចុងក្រោយនេះមានន័យថា […]

អានបន្ត
Liverpool ស៊ី Brighton ៤គ្រាប់ ខណៈ Salah ឈ្នះស្បែកជើងមាសប្រចាំ Premier League (មានវីដេអូ)

Liverpool ស៊ី Brighton ៤គ្រាប់ ខណៈ Salah ឈ្នះស្បែកជើងមាសប្រចាំ Premier League (មានវីដេអូ)

ក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុមភ្ញៀវ Brighton ដោយលទ្ធផល៤ទល់នឹង០ នៃការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី៣៨ រដូវកាល ២០១៧/១៨ នាកីឡដ្ឋាន Anfield កាលពីម្សិលមិញ។ ៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែបម្រើប្រយុទ្ធ Mohamed Salah និង ខ្សែការពារ Dejen Lovren នៅក្នុងវគ្គទី១។ ដោយឡែកនៅក្នុងវគ្គទី២ កីឡាករវ័យក្មេង Domanic Solanke និង Andrew Robertson បន្ថែមបានម្នាក់១គ្រាប់ទៀត។ ក្រោយពីទទួលបាន៣ពិន្ទុ Mohamed Salah ក៏បានក្លាយជាម្ចាស់ស្បែកជើងមាសប្រចាំក្របខ័ណ្ឌ Premier League នារដូវកាលនេះ ដោយស៊ុតបាន៣២គ្រាប់ ហើយនេះក៏ជាកំណត់ត្រាថ្មីមួយផងដែរនៅក្នុងលីគបាល់ទាត់កំពូលរបស់អង់គ្លេស ដោយមិនមានកីឡាករណាអាចធ្វើបានឡើយ។ ទស្សនាវីដេអូហាយឡាយ៖

អានបន្ត
Man City បំបែកកំណត់ត្រាប្រវត្តិសាស្រ្ត Premier League ក្រោយឈ្នះ Southampton (មានវីដេអូ)

Man City បំបែកកំណត់ត្រាប្រវត្តិសាស្រ្ត Premier League ក្រោយឈ្នះ Southampton (មានវីដេអូ)

ក្រុមមេឃខៀវ Manchester City បានយកឈ្នះក្រុមម្ចាស់ផ្ទះ Southampton ១ទល់នឹង០ នៅក្នុងជំនួបចុងក្រោយនៃសប្តាហ៍ទី៣៨ នាក្របខ័ណ្ឌ Premier League រដូវកាល២០១៧/១៨ កាលពីម្សិលមិញ។ ជ័យជម្នះ១គ្រាប់នៅក្នុងទឹកដី St’ Mary​ គឺធ្វើបានដោយខ្សែប្រយុទ្ធវ័យក្មេង Gabriel Jesus នៅក្នុងម៉ោងបន្ថែមចុងវគ្គទី២។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្រុមលោក Pep Guardiola បានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្តមួយនៅក្នុងក្របខ័ណ្ឌ Premier League ពោលគឺក្លាយជាក្រុមដំបូងគេបង្អស់ដែលអាចរកបាន១០០ពិន្ទុ។ គួរបញ្ជាក់ថា ក្រោយធ្វើការប្រកួតប្រជែងអស់៣៨ប្រកួត ក្រុមរបស់ដែលមានមហាសេដ្ឋីជាជនជាតិអារ៉ាប់ ឈ្នះ៣១លើក, ស្មើ៤លើក និង ចាញ់តែ២លើកប៉ុណ្ណោះ ដោយស៊ុតបញ្ចូលទីបានចំនួន១០៦​ហើយរបូតវិញចំនួន២៧គ្រាប់។ ដោយឡែក​ក្រុមមាន់ខ្នាយមាស​ Tottenham Hotspur បានយកឈ្នះក្រុមកញ្រ្ជោង Leiceister City ដោយលទ្ធផល៥ទល់នឹង៤ នាកីឡដ្ឋាន Wembley ដោយធ្វើឲ្យពួកគេមានកៅអីទៅលេងនៅក្នុងពានរង្វាន់ UEFA Champion League នៅឆ្នាំក្រោយដោយស្វ័យប្រវត្តិ។​ ទស្សនាវីដេអូហាយឡាយ៖

អានបន្ត
ដៃស្តាំលោក Mourinho ប្រកាសចេញពី Man UTD ក្រោយចប់រដូវកាលនេះ

ដៃស្តាំលោក Mourinho ប្រកាសចេញពី Man UTD ក្រោយចប់រដូវកាលនេះ

លោក Rui Faria ដែលជាដៃស្តាំរបស់អ្នកចាត់ការ Jose Mourinho បានប្រកាសថានឹងចាកចេញពីក្លិប Manchester United …

អានបន្ត
Wenger៖”មិន​ស្ដាយ​ក្រោយ​សោះ​ដែល​ខ្ញុំ​បដិសេធ​ដឹកនាំ​​ Man Utd”

Wenger៖”មិន​ស្ដាយ​ក្រោយ​សោះ​ដែល​ខ្ញុំ​បដិសេធ​ដឹកនាំ​​ Man Utd”

Arsene Wenger ជឿ​ថា​កាត​បន្ត​ដឹកនាំ ​Arsenal ​និង​បដិសេធ​មក​ដឹកនាំ ​Man Utd………..

អានបន្ត
ឈ្មោះ​របស់​​ Neymar​ត្រូវ​បាន​ដាក់​ចូល​ក្នុង​វចនានុក្រម​ភាសា​បារាំង

ឈ្មោះ​របស់​​ Neymar​ត្រូវ​បាន​ដាក់​ចូល​ក្នុង​វចនានុក្រម​ភាសា​បារាំង

Neymar ទួល​បាន​កិត្តិយស​មួយ​ទោះ​បី​ជា​មិន​បាន​រំពឹង​ទុក​ក៏​ដោយ​។ ​បន្ទាប់​ពី​ចាក​ចេញ​ពី ​Barcelona ……………..

អានបន្ត