ក្លឹប​បាល់ទាត់ ​Manchester United ​បាន​ឡើង​មក​ឈរ​កំពូល​តារាង​ក្នុង​នាម​ជា​ក្លឹប​បាល់ទាត់​មាន​លុយ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​​​តាម​រយៈ​ទស្សនាវដ្ឋី​ Forbes ​ដោយ​នៅ​លើ​ក្លឹប​យក្ស​ជើង​ខ្លាំង​ពីរ​របស់​អេស្ប៉ាញ​២​គឺ​ Real Madrid និង​Barcelona ។

បែប​នេះ​ក្ដី​! បិសាច​ក្រហម​មិន​មែនជា​ក្លឹប​​កីឡា​មហាសេដ្ឋី​មាន​ជាង​គេ​​ផុត​លេខ​លើ​លោក​នោះ​ទេ ​ទោះ​បី​ជា​មាន​កេរិ៍ឈ្មោះ​ល្បី​សុះសាយ​យ៉ាង​ណា​ក៏​ដោយ​ តែ​បែរ​ជា​ក្លឹប​បាល់បោះ​របស់​សហរដ្ឋអាមេរិក​មួយ​ ដែល​មិន​សូវ​ល្បី​ក្នុង​លោក​ទៅ​វិញ។ ក្លឹប​បាល់បោះ​ Dallas Cowboys លេង​ក្នុង​ក្របខណ្ឌ ​NFL (៣.២៥ ពាន់​លាន​ផោន)​និង​ក្លឹប​កីឡា​បេសសប៊ល​អាមេរិក New York Yankee(​២.៨៦ពាន់​លាន​ផោន)​ លេង​ក្នុង​ក្របខណ្ឌ​ Major League Baseball ឈរ​លេខ​១​និង​លេខ​២​នៅ​ពី​លើ​ក្លឹប​យក្ស​ Premier League នេះបើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់ ​Forbes។

Ma Utd មាន​តម្លៃ​២.៨៦​ពាន់​លាន​ផោន​កើន​ឡើង​១១​% ​(២.៥៧​ពាន់លាន​ផោន​កាល​ពី​២០១៦)ទោះបី​ជា​មិន​បាន​ឈ្នះ​ League ឬក៏​ Champions League តាំង​ពី​ឆ្នាំ ២០១៣​ក៏​ដោយ។ ក្រុម​របស់​លោក ​Jose Mourinho គឺ​ជា​ក្លឹប​​បាល់ទាត់​មួយ​ឈរ​ក្នុង​លំដាប់​Top 10 ជាមួយ​ Barcelona​ឈរ​លេខ​៤​(២.៧៧​ពាន់លាន)និង ​Real Madrid ២.៧៧ពាន់​លាន​​ផោន​(លេខ​៥)។

ក្រុម​បាល់ទាត់​​ដែល​ជាប់​ក្នុង​បញ្ជី ​top​ 50 មាន​ Man City លេខ​៣៥(​១.៦១​ពាន់​លាន​ផោន, Arsenal លេខ​៤៣(​១.៤៩ពាន់លាន​ផោន), Chelsea លេខ​៤៦​(១.៤៣​ពាន់លាន​ផោន​និង​ក្លឹប​ក្នុង​ Premier League មួយ​ចំនួន​ទៀត។ មិន​ចង់​រៀប​រាប់​យូរ​មើល​បញ្ជី​ខាង​ក្រោមតែ​ម្ដង​ទៅ៖

Rank, Team, Value, 1-Yr change (Sport)

1. Dallas Cowboys, $4.2 billion, 5% (បាល់ឱប)

2. New York Yankees, $3.7 billion, 9% (បេសសប៊ល)

3. Manchester United, $3.69 billion, 11% (បាល់ទាត់)

4. Barcelona, $3.64 billion, 2% (បាល់ទាត់)

5. Real Madrid, $3.58 billion, -2% (បាល់ទាត់)

6. New England Patriots, $3.4 billion, 6% (បាល់បោះ)

7. New York Knicks, $3.3 billion, 10% (បាល់បោះ)

8. New York Giants, $3.1 billion, 11% (បាល់ឱប)

9. San Francisco 49ers, $3 billion, 11% (បាល់ឱប)

9. Los Angeles Lakers, $3 billion, 11% (បាល់បោះ)

11. Washington Redskins, $2.95 billion, 4% (បាល់ឱប)

12. Los Angeles Rams, $2.9 billion, 100% (បាល់ឱប)

13. New York Jets, $2.75 billion, 6% (បាល់ឱប)

13. Los Angeles Dodgers, $2.75 billion, 10% (បេសសប៊ល)

15. Bayern Munich, $2.71 billion, 1% (បាល់ទាត់)

16. Chicago Bears, $2.7 billion, 10% (បាល់ឱប)

16. Boston Red Sox, $2.7 billion, 17% (បេសសប៊ល)

18. Chicago Cubs, $2.68 billion, 22% (បេសសប៊ល)

19. San Francisco Giants, $2.65 billion, 18% (បាល់ឱប)

20. Houston Texans, $2.6 billion, 4% (បាល់ឱប)

20. Golden State Warriors, $2.6 billion, 37% (បាល់បោះ)

22. Philadelphia Eagles, $2.5 billion, 4% (បាល់ឱប)

22. Chicago Bulls, $2.5 billion, 9% (បាល់បោះ)

24. Denver Broncos, $2.4 billion, 24% (បាល់ឱប)

25. Miami Dolphins, $2.38 billion, 28% (បាល់ឱប)

26. Green Bay Packers, $2.35 billion, 21% (បាល់ឱប)

27. Baltimore Ravens, $2.3 billion, 19% (បាល់ឱប)

28. Pittsburgh Steelers, $2.25 billion, 18% (បាល់ឱប)

29. Seattle Seahawks, $2.25 billion, 19% (បាល់ឱប)

30. Minnesota Vikings, $2.2 billion, 38% (បាល់ឱប)

30. Boston Celtics, $2.2 billion, 5% (បាល់បោះ)

32. Indianapolis Colts, $2.18 billion, 16% (បាល់ឱប)

33. Atlanta Falcons, $2.13 billion, 27% (បាល់ឱប)

34. Oakland Raiders, $2.1 billion, 47% (បាល់ឱប)

35. Manchester City, $2.083 billion, 8% (បាល់ទាត់)

36. Los Angeles Chargers, $2.08 billion, 36% (បាល់ឱប)

37. Carolina Panthers, $2.075 billion, 33% (បាល់ឱប)

38. Arizona Cardinals, $2.025 billion, 31% (បាល់ឱប)

39. Tennessee Titans, $2 billion, 34% (បាល់ឱប)

39. Los Angeles Clippers, $2 billion, 0% (បាល់បោះ)

39. New York Mets, $2 billion, 21% (បេសសប៊ល)

42. Jacksonville Jaguars, $1.95 billion, 32% (បាល់ឱប)

43. Arsenal, $1.93 billion, -4% (បាល់ទាត់)

44. Kansas City Chiefs, $1.88 billion, 23% (បាល់ឱប)

45. Cleveland Browns, $1.85 billion, 23% (បាល់ឱប)

46. Chelsea, $1.845 billion, 11% (បាល់ទាត់)

47. Tampa Bay Buccaneers, $1.8 billion, 19% (បាល់ឱប)

47. Brooklyn Nets, $1.8 billion, 6% (បាល់បោះ)

47. St Louis Cardinals, $1.8 billion, 12% (បេសសប៊ល)

50. New Orleans Saints, $1.75 billion, 16% (បាល់ឱប)

50. Los Angeles Angels of Anaheim, $1.75 billion, 31% (បេសសប៊ល)