ប្រធានក្លឹប Real Madrid លោក Florentino Perez បាននិយាយថាកាលពីថ្ងៃអាទិត្យថា អ្នកគាំទ្ររបស់ក្លឹបគួរតែមានមោទនភាពចំពោះការសម្រេចស្នាដៃរបស់ក្រុមក្នុងឆ្នាំ២០១៧ ទោះបីជាក្នុងជំនួប El Clasico បានប្រកួតចាញ់ក្រុមBarcelona ហើយតាមពីក្រោយគេដល់ទៅ១៤ពិន្ទុក៏ដោយ។
ក្លឹបយក្សអេស្ប៉ាញបានឈ្នះពាន La liga និង Champions League កាលពីរដូវកាលមុន ហើយចុងក្រោយបំផុតបានបន្ថែមពាន FIFA Club World Cup, European Cup, និង Spanish Super Cup។ ក្នុងថ្ងៃបុណ្យណូអែលប្រធានក្លឹបរូបនេះបានសរសេរសារដល់អ្នកគាំទ្រក្លឹបទូទាំងពិភពលោកថា៖
” ២០១៧គឺជាឆ្នាំមួយដែលក្រុមគ្រួសារ Madridistars មិនអាចបំភ្លេចបាន។ ដំណាក់កាលនៃឆ្នាំលើកពាន៥របស់យើងនេះគឺជាឆ្នាំដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបរយៈពេល១១៥ឆ្នាំកន្លងមក ហើយពានទាំងនេះ ក៏សម្រាប់អ្នកគាំទ្រផងដែរ។ ២០១៧គឺជាឆ្នាំដ៏អស្ចារ្យ”។
“ ពួកយើងមានមោទនភាពចំពោះក្រុម និងគ្រូបង្វឹករបស់យើងលោក Zinedine Zidane។ ពួកគេគឺជាផ្នែកមួយនៃវរបុរសរបស់យើង”៕