បាល់ទាត់៖ ប្រធាន​ក្លឹប​ ​Real Madrid លោក​  Florentino Perez ​បាន​ទទូច​ថា ​​Real Madrid គួរ​តែ​ស៊ីញេ​កុង​ត្រា​យក Lionel Messi មក​លេង ​ប៉ុន្តែ​ដោយ​សារ​បញ្ហា​មួយ ​ទើប​លោក​សម្រេច​ចិត្ត​បោះ​បង់​គោល​បំណង​នេះ​ចោល។

Messi មាន​វ័យ​២៩​ឆ្នាំ ​បាន​អភិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​កីឡាករ​អស្ចារ្យ​បំផុត​ក្នុង​លោក​ចាប់​តាំង​ពី​ដំឡើង​មក​ពី​ក្រុម​យុវជន​របស់​ Barcelona កាល​ពី​ឆ្នាំ​២០០៤​ដោយ​ធ្លាប់​ឈ្នះ​ Ballon d’Or ៥​ដង​ពាន​ La liga ៨​ដង​ និង​Champions League ៤​ដង​រួម​ជាមួយ​ពាន​ដទៃ​ទៀត។

Perez បាន​និយាយ​ថា​ Real Madrid ​មាន​ក្ដី​សុបិន​ចង់​បាន ​Messi មក​លេង​នៅ​  Santiago Bernabeuតាំង​នៅ​កុមារា​ម្លេះ  ប្រសិន​បើ​គាត់​មិន​មែន​ជា​ក្មេង​ម្នាក់​ស្ថិត​ក្នុង​ការ​បណ្ដុះបណ្ដាល​របស់ ​Barcelona ។ ប៉ុន្តែ យ៉ាង​ណា​ក្ដី​សុបិន​មិន​បាន​សម្រេច​ទេ ខណៈ​រូប​គេ​បាន​ទៅ​លេង​នៅ​ឈុត​យុវជន ​BARCA កាល​ពី​វ័យ​១៣​ឆ្នាំ។

ពិត​ណាស់!ពួក​យើង​គួរ​តែ​មាន​ Messi នៅ ​Madrid មុន​ម្ចាស់​បាល់​មាស  Ballon d’Or ​និង​អ្នក​រក​គ្រាប់​បាក់​បាន​ច្រើន​ជាង​គេ ​(​Ronaldo)។ ប៉ុន្តែ​គាត់​បាន​ចូល​លេង​ក្នុង​ថ្នាល​បណ្ដុះបណ្ដាល​របស់ ​Barca ហើយ​នេះ​ជា​មូល​ហេតុ​យើង​មិន​អាច​យក​គាត់​មក​បាន​ហើយ​ក៏​មិន​អាច​កើត​ឡើង​ដែរ។” Perez និយាយ​ក្នុង​ Onda Cero ។

រដូវ​កាល​មុន Messi បាន​រក្សា​ថ្វី​ជើង​បាន​ល្អ​ដោយ​រក​គ្រាប់​បាល់​បាន​៥៤​គ្រាប់​គ្រប់​កម្មវិធី​ប្រកួត​ ជួយ​ក្លឹប​ឈ្នះ​ Copa del Ray ប៉ុន្តេ​ពួក​គេ​ត្រូវ​របូត​ពាន​ La liga និង​ធ្លាក់​ចេញ​ពី​ពាន​ Champions League ត្រឹម​វគ្គ​៤​ក្រុម​ចុង​ក្រោយ៕