Real Madrid នឹង​ត្រូវ​ទទួល​ភ្ញៀវ​ Girona ក្នុង ​La liga នា​កីឡដ្ឋាន​ Santiago Bernabeu ខណៈ​ជំនួប​នេះ​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​ត្រៀម​កីឡាករ​វ័យ​ក្មេង​​ច្រើន។

បន្ថែម​ជា​មួយ​កីឡាករ​ឈុត​ធំ​ទាំង​អស់​  Zidane បាន​កោះ​ហៅ​កីឡាករ​មក​ពី​ក្រុម​យុវជន Madrid Castilla ​មក​ហ្វឹកហាត់​មាន​ដូច​​ជា៖ Manu Hernando, Terejo និង​ Feuillassier ខណៈ​អ្នក​ចាំ​ទី​ម្នាក់​ក្នុង​ឈុត​ Juvenil A កីឡាករ​ Dario ក៏​ត្រូវ​មក​ហ្វឹកហាត់​ដែរ។

ចំណែក​ក្រុម​កីឡាករ​ឈុត​ធំ​ស្រាប់​គឺ​ Gareth Bale ហ្វឹកហាត់​ម្នាក់​ឯង​ខណៈ​ពេល​ដែល​ Luka Modric, Jesus Vallejo និង​Segio Ramos ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ដៃ​ទៀត៕