ជ័យជម្នះ​លើ​អាល់ប៉ានី ​បូករួម​ទាំង​លទ្អផល​ស្មើ​របស់​អ៊ីតាលី​​ និង​ម៉ាសេដូនី​ ធ្វើ​ឲ្យ​អេស្ប៉ាញ​ទទួល​បាន​កៅអី​លេង​ World Cup មួយ​យ៉ាង​រំភើយ។

លទ្ធផល​នេះ​ធ្វើ​ឲ្យ​អេស្ប៉ាញ​ក្លាយ​ជា​ក្រុម​នៅ​អឺរ៉ុប​ទី​៤​ដែល​បាន​ជាប់​ទៅ​លេង​នៅ​ ​ World Cup ដែល​ជា​ពាន​រង្វាន់​នៃ​ការ​ប្រកួត​ប្រជែង​ធំ​ជាង​គេ​បំផុត​លើក​ទី​១១​ជាប់​ៗគ្នា។ ពួក​គេ​នឹង​បាន​ប្រកួត​ប្រជែង​ម្ដង​ទៀត​ក្នុង​ World Cup 2018 ក្រោយ​ពេល​មិន​បាន​ទទួឡ​ជោគជ័យ​កាល​នៅ​ប្រេស៊ីល World Cup 2014 ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល ខណៈ​ដែល​ពួក​គេ​ព្យាយាម​ការ​ពារ​ដំណែង​ជើង​ឯង​ដែលគេ​បានឈ្នះ​នៅ​អាហ្វ្រិកខាងត្បូង។

 

បែលហ្សិក​គឺ​ជា​ក្រុម​ទី​មួយ​នៅ​ UEFA ​ដែល​ឡើង​ទៅ​លេង​ 2018 World Cup ខណៈ​អាល្លឺម៉ង់​និង​អង់គ្លេស​បាន​ឡើង​កាល​ម្សិលមិញ​ស្រប​ពេល​រុស្សី​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​សារ​ជា​ម្ចាស់​ផ្ទះ៕

ប្រភព៖ FourfourTwo