Arsenal បានចូលខ្លួនមកប្រជែងជាមួយ Liverpool ក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធស្លាប Gelson Martin របស់ក្លឹបSporting Lisbon នេះបើតាមប្រភព Metroនិង Daily Star។
លោក Arsene Wenger កំពុងនៅក្នុងផ្សារដោះដូរកីឡាករ ស្វែងរកទិញខ្សែប្រយុទ្ធស្លាបថ្មីជំនួសកន្លែងរបស់ Sanchez ដែលនឹងផ្ទេរទៅលេងនៅ Manchester United ឆាប់ៗនេះ។ ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Malcom របស់ Bordeaux ក៏មានទំនាក់ទំនងជាមួយ Arsenal តែក្លឹបនៅបារាំងបញ្ជាក់អត់ទាន់បានទទួលសំណើណាមួយនៅឡើយ។
ប្រភព Daily Star, Martin ពេលនេះគឺជារ៉ាដារបស់ Arsenal ហើយលោក Wenger កំពុងពិចារណាផ្ទេរការផ្ទេរយកកីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះ។ កីឡាករវ័យ២២ឆ្នាំកំពុងតែបង្ហាញទម្រង់លេងល្អនៅ Sporting ពិសេសក្នុងពាន Champions League២រដូវកាលចុងក្រោយនេះ ។ Liverpool ក៏មានទំនាក់ទំនងជាមួយកីឡាករម្នាក់នេះដែរ ហើយប្រភពពីព័រទុយហ្គាល់ឲ្យបានឲ្យដឹងថាក្រុមរបស់លោក Jorgen Klopp បានដាក់សំណើចុះកុងត្រាយកខ្សែប្រយុទ្ធស្លាបរូបនេះរួចទៅហើយ។
Sporting បានដឹងថានឹងបើកការចរចាជាមួយ Martin លើកុងត្រាថ្មីដូច្នេះហើយពួកគេអាចដំឡើងតម្លៃផ្ដាច់កុងត្រាបានខ្ពស់។ បច្ចុប្បន្នកីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះមានតម្លៃ៦០លានអឺរ៉ូ (៥៣លានផោន)ហើយ Sporting អាចដាក់តម្លៃដល់ទៅ១០០លានអឺរ៉ូ(៨៨លានផោន)ឯណោះ៕