កីឡាករ Alexis Sanchez របស់ ​Arsenal បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ហើយ​ដែល​កុង​ត្រា​នេះ​ នឹង​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​កីឡាករ​ Man Utd ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត ​ឬ​អាច​និយាយ​បាន​ថា​ទទួល​បាន​ប្រាក់​ប្រចាំ​ឆ្នាំ​១៩​លាន​ដុល្លារ​ក្រោយ​បង់​ពន្ធ​រួច​។

តាម​ប្រភព ​Daily Telegraph, United បាន​ដាក់​សំណើ ​Sanchez ក្នុង​កុង​ត្រា​៤​ឆ្នាំ​កន្លះ​ដែល​ធ្វើ​ឲ្យ​គាត់ ​នឹង​ក្លាយ​ជា​កីឡាករ​មាន​ប្រាក់​ចំណូល​ពី​ក្លឹប​ច្រើន​ជាង​គេ​​បំផុត។ ប្រភព​ដដែល​បាន​បក​ស្រាយ​លម្អិត​ពី​កុង​ត្រា​នេះ​ថា​៖

៣០​លាន​ផោន​ជា​តម្លៃ​នៃ​ការ​ដោះដូរ ​(Transfer Fee) ២០​លាន​ផោន​ជា​តម្លៃ​នៃ​ការ​ស៊ីញេ​កុង​ត្រា ​(Signing-on fee)ហើយ​១០​លាន​ផោន​ទៀត​ចំណាយ​សម្រាប់​ភ្នាក់​ងារ​ (agent’s fee) ហើយ​បើ​សរុប​ទាំង​អស់​ Man Utd ចំណាយ​លុយជាង​១៥០​លាន​ផោន​ដើម្បី​យក​អតីត​កីឡាករ​Barcelona រូប​នេះ​មក​ Old Trafford៕