លោក Unai Emery និយាយថា លោកចង់ស្ថិតក្នុងចំណោមកំពូលអ្នកចាត់ការមួយរូបនៅអឺរ៉ុប ក្រោយទទួលបានតំណែងនៅ Arsenal ជំនួសលោក Arsene Wenger នៅថ្ងៃពុធ ទី២៤ ឧសភា ឆ្នាំ២០១៨។
បុរសវ័យ៤៦ឆ្នាំអះអាងថា ចង់បង្កើតប្រវត្តិសាស្ត្រ ហើយវាពិតជាសំខាន់ខ្លាំងណាស់ ដើម្បីអភិវឌ្ឍក្រុមឆ្ពោះទៅ UEFA Champions League និង ធ្វើឲ្យបានល្អនៅ Premier League។
Arsenal មិនបានចូលរួមប្រកួត Champions League ជាលើកដំបូងនៅរដូវកាលមុនគិតចាប់ពីឆ្នាំ១៩៩៨ដែលពួកគេបានចូលរួមជារៀងរាល់ឆ្នាំ ហើយរដូវកាលនេះខកខានជាលើកទី២ជាប់គ្នា។
លោក Emery ក៏បានរំឭកដល់គុណបំណាច់របស់លោក Arsene Wenger ដែលបានដឹកនាំ Arsenal តាំងពីឆ្នាំ១៩៩៦ និង បានលាឈប់នៅដំណាច់រដូវកាល២០១៧/២០១៨។