លោក Julen Lopetegui គ្រូ​បង្វឹក​ជម្រើស​ជាតិ​អេស្ប៉ាញ​ បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើស​ជាតិ​២៤​នាក់​ត្រៀម​ប្រកួត​មិត្តភាព​ជាមួយ​អាល្លឺម៉ង់​ និង​អាហ្សង់ទីន​មុន​ ​World Cup 2018 ។

ក្នុង​បញ្ជី​កីឡាករ​នេះ​ គេ​ឃើញ​មាន​កីឡាករ​ចំណូល​ថ្មី​ផង​ដែរ​ដោយ​មាន​ដូចជា៖​ ខ្សែ​បម្រើ​ការពារ​ស្លាប ​Marco Alonso, Parejo និង​ Rodri ប៉ុន្តែ ​Alvaro Morata គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ទេ។ ក្រៅ​ពី​ខ្សែ​ប្រយុទ្ធ​ Chelsea ខាង​លើ​កីឡាករ​បី​នាក់​ទៀត​ដែល​ធ្លាប់​ជម្រើស​ជាតិ​ញឹកញាប់​គឺ​ Cesc Fabregas, Javier Martinez, និង ​Sergio Busquets ក៏​គ្មាន​ឈ្មោះ​ដែរ។​ ខ្សែ​បម្រើ​Barcelona រូប​នេះ​គ្មាន​ឈ្មោះ​ដោយ​សារ​របួស។

 

ចំណែក ​Diego Costa ដែល​ទើប​បាន​លេង​ឲ្យ ​Atletico Madrid កាល​ពី​ខែ​មករា​បាន​១៣​ប្រកួត​រក​បាន​៦​គ្រាប់​មាន​ឈ្មោះ​ក្នុង​បញ្ជី​លោក ​Julen ។​ខាង​ក្រោម​នេះ​ជា​បញ្ជី​កីឡាករ​អេស្ប៉ាញ​ត្រៀម​មិត្តភាព​ជាមួយ​អាល្លឺម៉ង់​និង​អាហ្សង់ទីន៖