ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខមួយរបស់កាសែតបារាំង ‘L’Equipe’ Cristiano Ronaldo បាននិយាយពីការពិបាករកគ្រាប់បាល់បញ្ជូលទី ខណៈសម្ដីមួយឃ្លាដ៏មានឥទ្ធិលនិយាយទៅកាន់ Real Madrid ហាក់គួរឲ្យព្រួយបារម្ភ។
តារាបាល់ទាត់របស់ព័រទុយហ្គាល់រូបនេះទើបតែរកបាន១គ្រាប់ប៉ុណ្ណោះក្នុងពានរង្វាន់ La liga ហើយរូបគេហាក់មិនបានបង្ហាញភាពទាក់ទាញណាមួយលើទីលានសោះក្នុងរដូវកាលស្របពេលក្លឹបកំពុងតែពិបាកក្នុងរកគ្រាប់បាល់ជ័យជម្នះ។
“ខ្ញុំមិនបារម្ភទេ អ្នកគ្រប់គ្នាបារម្ភជាងខ្ញុំទៅទៀត តែយ៉ាងណាខ្ញុំនៅតែរក្សាភាពស្ងៀមស្ងាត់ ក្នុងស្ថានភាពធ្វើមិនដឹងមិនលឺ។ រឿងកើតឡើងដូចគ្នាកាលពីឆ្នាំមុន បាល់វាមិនចង់រត់ទៅរកសំណាញ់ទីនោះទេ។ មនុស្សមិនទាន់យល់ច្បាស់ពីភាពខុសគ្នារវាងបង្ហាញទម្រង់លេងនិងការរកគ្រាប់បាល់បញ្ចូលទីនោះទេ”។
“ ខ្ញុំជាអ្នករកគ្រាប់បាល់ម្នាក់ ពួកគេមើលឃើញខ្ញុំដូច្នេះ ពេលឃើញខ្ញុំគឺត្រូវតែរកគ្រាប់បាល់បញ្ចូលទី។ ស្ងៀមស្ងាត់គឺពិតជាល្អតែមិនមែនឥតខ្ចោះនោះទេ “។
ចុងសប្ដាហ៍នេះ Real Madrid នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Wanda Metropolitano ផ្ទះគូរប្រជែងចAt. Madrid ។ គេសង្ឃឹមថាជួបក្រុមខ្លាំងបែបនេះ Ronaldo នឹងអាចរកគ្រាប់បាល់បានជួយក្រុមរបស់លោក Zidane កុំឲ្យមានពិន្ទុដាច់ឆ្ងាយពីម្ចាស់កំពូលតារាងBarcelona ខ្លាំងពេក៕