ប្រធាន​ក្លឹប​ Real Madrid លោក​ Florentino Perez បាន​ទម្លាយ​ថា​ Isco បាន​យល់​ព្រម​បន្ត​កុង​ត្រា​ថ្មី​ជាមួយ​ក្លឹប​រួច​ហើយ​។

ខ្សែ​បម្រើ​អាច​លេង​ក្នុង​លេង​ក្នុង​តំបន់​ប្រយុទ្ធ​ស្លាប​រូប​នេះ ​​​កំពុង​តែ​ឡើង​ជើង​ខ្លាំង​​ទាំង​នៅ​ក្នុង​ក្លឹប​ Real Madrid និង​ជម្រើស​ជាតិ​អេស្ប៉ាញ។ ពិសេស​ថ្វី​ជើង​លេង​ក្នុង​ការ​ប្រកួត​ដែល​អេស្ប៉ាញ​ឈ្នះ​អ៊ីតាលី​៣​ទល់​០។

Isco នៅ​សល់​កុង​ត្រា​ដល់​ពាក់​កណ្ដាល​ឆ្នាំ​២០១៨ ​​ប៉ុន្តែ​លោក ​Perez បាន​និយាយ​ថា​ ការ​បន្ត​កុង​ត្រា​ថ្មី​បាន​ចុះ​ហត្ថលេខា​រួច​ហើយ​​ៗ​ ក្លឹប​នឹង​ប្រកាស​ផ្លូវ​ការ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​​នេះ។ ប្រធាន​ក្លឹប​រូប​នេះ​បាន​និយាយ​ក្នុង​ Cadena SER ថា​៖” Isco បាន​មក​ដល់​ទី​នេះ​នៅ​ពេល​ដែល​គាត់​នៅ​ក្មេង​ហើយ​អ្វី​ៗ​ដែល​ទាក់ទង​នឹង​គាត់​បាន​ធ្វើ​រួច​រាល់​ហើយ​។​បច្ចុប្បន្ន​គាត់​កំពុង​នៅ​ទី​នេះ​​ហើយ​យើង​ជឿ​ជាក់​ថា​​គាត់​នឹង​នៅ​ទី​នេះ​យូរ​ត​ទៅ​ទៀត។”

“ ពួក​យើង​នឹង​ប្រកាស​នៃ​ការ​ចុះ​ហត្ថលេខា​បន្ត​កុង​ត្រា​ថ្មី​របស់​គាត់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​​ខណៈ​គាត់​បាន​កាន់​ប៊ិច​ស៊ីញេ​រួច​ហើយ”។

Isco យ៉ាង​ហោច​ណាស់​បង្ហាញ​ខ្លួន​៣០​ប្រកួត​ឲ្យ ​Real Madrid ​កាល​ពី​រដូវ​កាល​មុន​​បន្ទាប់​ពី​ចាក​ចេញ​ពី​ក្លឹប ​Malaga កាល​ពី​៤​ឆ្នាំ​មុន៕