ធ្លាប់លេងនៅក្នុងប្រទេសអេស្ប៉ាញ អង់គ្លេស និងអាល្លឺម៉ង់ អតីតខ្សែបម្រើវ័យចាស់ Xabi Alonso មិនដែលឈ្នះពានPremier Leagueសោះឡើយ ពេលលេងឲ្យ Liverpool ដែលនេះគាត់បានលើកឡើងថាហង្សក្រហមមានចំណុចមួយដែលខ្វះខាត។
គាត់ធ្លាប់ឈ្នះពាន Champions League ជាមួយហង្សក្រហមកាលពីឆ្នាំ ២០០៥ដែលស្ថានភាពល្អបំផុតរបស់Liverpool ប៉ុន្តែ Alonso នៅតែមិនអាចជួយក្លឹបមួយនេះលើកពានក្នុងស្រុកបាន។ កាលពីឆ្នាំ២០០៨-២០០៩ ក្រុមហង្សក្រហមសឹងតែបានលើកពានទៅហើយប៉ុន្តែការប្រកួតចុងក្រោយបំផុតក្នុងរដូវកាលចាញ់ ធ្វើឲ្យពួកគេខកឱកាសសារជាថ្មីរហូតដល់បច្ចុប្បន្ន។
ក្នុងស្ថានភាពនេះ Alonso បានឲ្យដឹងថាក្រុមកីឡាកររបស់ Liverpool មិនចេះទ្រាំទ្រក្នុងភារកិច្ចរយៈពេលយូរ។
“ យើងមិនមានកីឡាករពិសេសម្នាក់។ក្រុមកីឡាកររបស់ពួកយើងគឺពិតជាអស្ចារ្យ ប៉ុន្តែយើងខ្វះខាតកីឡាករដែលអាចទម្លុះរបាំងការពារជាមួយនឹងល្បឿន យើងគ្រាន់តែខ្វះខាតកីឡាករបែបនោះ។ ក្នុង Champions League យើងប្រកួតប្រជែងដោយយកជីវិតទៅប្ដូរទើបបាន ប៉ុន្តែក្នុង Premier League ហាក់មិនលេងដូចនៅក្នុង Champions League សោះ”៕