កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន Cristiano Ronaldo បាន​លើក​ពាន​ Balaon d’Or ទី​៥​របស់​ខ្លួន​ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​លើស​ Lionel Messi និង ​Ronaldo។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! មាន​ប្រទេស​២​ក្នុង​ពិភពលោក​មិន​បាន​បោះ​ឆ្នោត​ឲ្យ ​Ronaldo សូម្បី​តែ​មួយ​ពិន្ទុ។

ជា​សរុប​ Ronaldo ឈ្នះ​សំឡេង​ឆ្នោត​១៣៣(ជម្រើស​ទី​មួយ)​ប្រទេស​ក្នុង​ចំណោម​១៧៦​លើ​ពិភពលោក​ហើយ​Messiទទួល​បាន​៣៤​ប្រទេស​ និង ​Neymar ទទួល​បាន​២​ប្រទេស។​ទោះ​បី​ជា​ទទួល​ជ័យ​លាភី​នេះ ​មាន​ប្រទេស​២​មិន​បាន​ជ្រើសរើស​យក​ Ronaldo សោះ​ឡើយ​ សូម្បី​តែ​មួយ​សំឡេង​។​ ប្រទេស​នោះ​គឺ​ស្រីលង្កា​ និង​ប្រទេស​តួកម៉េនីស្ថាន​

ប្រទេស​ស្រីលង្កា​មិន​បាន​បោះឆ្នោត​ឲ្យ​ Messi និង Neymar ដូចគ្នា​កុំ​ថា​ឡើយ​ Ronaldo ​ដោយ​ពួក​គេ​បោះ​ឲ្យ​ Bonucci, De Gea, Falcao, Hazard និង​Kane ជំនួស​វិញ។​ចំណែក​ តួកម៉េនីស្ថាន​បោះ​ឆ្នោត​ឲ្យ ​Messi, De Bruyne, Mbappe, Dybala និង​Lewandownski។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! ​Ronaldo នៅ​តែ​ទទួល​បាន​ពាន​រង្វាន់​បាល់​មាស​នេះ​ដដែល​ ទោះ​បី​ជា​ស្រី​លង្កា​និង​ តួកម៉េនីស្ថាន​មិន​បោះ​ឲ្យ​ក៏​ដោយ៕