កិច្ចព្រមព្រៀងបន្តកុងត្រាថ្មីនៅតែបន្តពន្យាពេល ខណៈគ្រូបង្វឹកក្រុម Manchester United លោក Jose Mourinho បានសម្ដែងការព្រួយបារម្ភថ្ងៃដែល Maruuane Fellaini ចាកចេញពីក្លឹបបានមកដល់។
បិសាចក្រហមកំពុងអន្ទងកីឡាកររូបនេះ ឲ្យបន្តកុងត្រាបន្ថែមមួយឆ្នាំទៀតនៅដើមឆ្នាំក្រោយ ខណៈលោក Jose Mourinho ក៏បានលើកស្ទួយឲ្យកីឡាករបានលេងច្រើនផងដែរ។ ប៉ុន្តែកិច្ចព្រមព្រៀង ហាក់ធ្វើដំណើរទៅកាន់តែពិបាក ទោះបីជា Man Utd បានផ្ដល់ឥទ្ធិពលឲ្យកីឡាករបានលេងច្រើនយ៉ាងណា ក៏ព្រោះតែរូបគេមានបញ្ហាជាមួយអ្នកគាំទ្ររបស់ក្លឹប។
ពេលអ្នកកាសែតសួរពីការចាកចេញរបស់កីឡាករបែលហ្សិក និងការព្រួយបារម្ភ លោក Jose បាននិយាយថា៖”បាទ! ពិតណាស់ វាគឺជាការពិភាក្សារ វាងកីឡាករ និងបុគ្គលិករបស់ក្លឹប។ខ្ញុំមិនជាប់ទាក់ទងទៅនឹងកុងត្រារបស់ក្លឹបនោះទេ ក្នុងកិច្ចព្រមព្រៀងយ៉ាងណា ខ្ញុំគោរព និងការសម្រេចចិត្តបែបនោះ”។
ពេលអ្នកកាសែតសួរពីព័ត៌មានចចាអារ៉ាមជាមួយនឹងការផ្ទេរទៅលេងនៅក្លឹបរបស់ទួរគី ក៏ដូចជា PSG ខណៈដែលក្លឹបទាំងអស់នេះចង់បានកីឡាករដែរនោះ លោកបាននិយាយថា៖” ខ្ញុំគោរពកីឡាករ ពីព្រោះកីឡាករ មានសិទ្ធិសម្រេចពីអនាគតរបស់ខ្លួន គាត់ចប់កុងត្រារបស់គាត់ គាត់មានសិទ្ធិសម្រេចពីអនាគតរបស់គាត់ ហើយខ្ញុំគោរពថ្នាក់ដឹកនាំក្លឹបដោយសារតែការសម្រេចចិត្ត និងការពិភាក្សាស្ថិតក្រោមការគ្រប់គ្រង។ ដូច្នេះខ្ញុំមានតែរងចាំ និងជូនពរឲ្យពួកគេបានយល់ប៉ុន្ដែមិនស្ថិតក្រោមការគ្រប់គ្រង់របស់យើងទេ”៕