Neymar បានក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ គឺច្រើនជាងដល់ទៅ២នៃតម្លៃខ្លួនដែល Man Utd ចំណាយ៨៩លានផោនទិញខ្សែបម្រើ Pual Pogba ពី Juventus កាលពីមួយឆ្នាំមុន។
ក្នុងពេលទទួលស្គាល់ថាខ្លួនពិតជាបានចុះកុងត្រានៅក្លឹបបារាំង PSG មែននោះ មានមូលហេតុមួយចំនួន ដែលរូបគេសុខចិត្តចាកចេញពីអេស្ប៉ាញមកបារាំងវិញ តែអ្វីដែលធំជាងគេ គោលបំណងរបស់ PSG ធ្វើឲ្យគាត់ប្ដូរទៅលេងនៅ Parc des Princes ។
“ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងមែនទែន ដែលបានមកចូលរួមជាមួយ Paris Saint-Germain ។ ចាប់តាំងពីខ្ញុំមកដល់អឺរ៉ុប ក្លឹបមានមហិច្ចតា ហើយគោលបំណងខ្ពស់។ ហើយការប្រកួតប្រជែងខ្លាំងជាងមុន គឺជាអ្វីដែលទាក់ទាញខ្ញុំ ឲ្យមកចូលរួមជាមួយមិត្តរួមក្រុមថ្មី ដើម្បីជួយពួកគេ និងក្លឹបសម្រេចការឈ្នះពានដែលអ្នកគាំទ្រចង់បាន។ មហិច្ឆតារបស់ Paris Saint-Germain បានទាក់ទាញខ្ញុំមកទីនេះ ជាមួយនឹងការស្រឡាញ់និងថាមពលដើម្បីជ័យជម្នះ”។
“ ខ្ញុំបានលេងនៅអឺរ៉ុប៤រដូវកាលហើយៗ ខ្ញុំមានអារម្មណ៍ត្រៀមរួចជាស្រេច ដើម្បីប្រកួតប្រជែង។ ចាប់ពីថ្ងៃនេះទៅ ខ្ញុំធ្វើអ្វីៗគ្រប់យ៉ាង ដែលខ្ញុំអាចជួយមិត្តរួមក្រុមថ្មីរបស់ខ្ញុំ បើកប្រវត្តិសាស្ត្រថ្មីសម្រាប់ក្រុមរបស់ខ្ញុំហើយនាំយកភាពរីករាយដល់អ្នកគាំទ្ររាប់លាននាក់ជុំវិញពិភពលោក។”