ក្រុម​ម្ចាស់ផ្ទះ​ Giresunspor ត្រូវ​បាន​​​​ Fenerbahce ​នាំ​មុខ​១​ទល់​០​ក្នុង​ពាន​រង្វាន់ Turkish Cup ហើយ​នៅ​នាទី​៥២​​​ក្រុម Giresunspor ​មួយ​នេះ​ទទួល​បាន​គ្រាប់​មិន័យ​១១​ម៉ែត្រ ប៉ុន្តែ​កីឡាករ​ម្នាក់​នេះ​បាន​ធ្វើ​រឿង​នឹក​ស្មាន​មិន​ដល់។

Dodo ខ្សែ​បម្រើ​របស់​ក្រុម​ម្ចាស់​ផ្ទះ​ជា​អ្នក​ទទួល​ការ​ទាត់​បាល់​ពិន័យ​នេះ​។​រូប​គេ​បាន​រត់​តិច​ៗ​សំដៅ​ទៅ​ទាត់​បាល់​បន្តិច​ វា​ជា​សំណាង​មិន​ល្អ​ឬ​ក៏​ប្រើ​តិកនិក​ខ្លាំង​ពេក​បាន​ជា​ទាត់​​បាល់​មួយ​គ្រាប់​ពិបាក​ភ្នែក​មើល​យ៉ាង​នេះ។

កីឡាករ​ទាំង​អស់​លើ​ទីលាន​សម្ដែង​ការ​ហួស​ចិត្ត​ខណៈ​អ្នក​ចាំ​ទី​ Fenerbahce សើច​ដោយ​ហួស​ចិត្ត​។ វីដេអូ​ខាង​ក្រោម​អាច​ឲ្យ​ប្រិយមិត្ត​កាត់​សេច​ក្ដី​ដោយ​ខ្លួន​ឯង​បាន​ថា​គាត់​ជា​អ្នក​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ដ៏​អន់​រក​លេខ​ដាក់​គ្មាន៖

[youtube id=”prAGYoaLZfo”]