ក្រុមរហ្សនាមសេះបង្កង Juventus កំពុងជួបបញ្ហាឈឺក្បាលជាខ្លាំងបន្ទាប់ពីខ្សែការពារឆ្នើមចាស់វស្សារបស់ខ្លួនគឺកីឡាករ Giorgio Chiellini ទទួលរងរបួសកាលពីយប់មិញដែល Juventus ស្មើគ្នា០ទល់និង០ ជាមួយម្ចាស់ផ្ទះ SPAL។

ខ្សែការពារកណ្ដាលសញ្ជាតិអ៊ីតាលីរូបនេះ គឺជាកីឡាករម្នាក់ដ៏សំខាន់របស់លោក Maximiliamo Allegri ហើយអវត្តមានរបស់គេនាប្រកួតខាងមុខទល់និងក្រុម Real Madrid និងធ្វើអោយប្រព័ន្ធការពារនៅក្នុងក្រុមត្រូវជួបបញ្ហាជាមិនខាន។

Chiellini បានទទួលរងរបួសជង្កង់ក្រោយពីការព្យាយាមដណ្ដើមបាល់ ជាមួយកីឡាកររបស់ SPAL ដែលធ្វើអោយគេត្រូវប្ដូរចេញភ្លាមៗតែម្ដង។ចំពោះរយះពេលដែលគេត្រូវសម្រាកព្យាបាលនោះ មិនទាន់មានការអះអាងនោះទេ ខណៈដែលការប្រកួត Champion League វគ្គ៨ក្រុមជើងទី១  និងមកដល់ក្នុងពេលត្រឹមតែ១៧ថ្ងៃទៀតប៉ុណ្ណោះ។

ក្នុងរដូវកាលនេះ Chiellini បានបង្ហាញខ្លួនអោយ Juventus បាន៣២ដង និងលេងបានពេញ៩០នាទី ទាំងអស់ ៕

Besoccer