កំណើននៃការរកបានគ្រាប់បាល់ក្នុង La liga ចាប់តាំងពីចូលឆ្នាំ២០១៨មកបានបង្ហាញពីការកើនឡើងនូវទម្រង់លេងល្អឡើងវិញហើយគ្រាប់ទាំងអស់ក្នុងឆ្នាំថ្មីនេះ គាត់រកបានច្រើនជាងក្រុមលំដាប់កំពូលទាំង៣នៅអឺរ៉ុបទៅទៀត។
២០១៨ពិតជាឆ្នាំដ៏ជោគជ័យរបស់តារាបាល់ទាត់ Real Madrid រូបនេះ មិនត្រឹមតែរកបានគ្រាប់បាល់ក្នុងដំណែងប្រយុទ្ធឆ្វេងស្ដាំនិងកណ្ដាលក្នុងលីគតែរូបគេបានបង្ហាញភាពខ្លាំងក្នុង Champions League ទៀតផង។
ការរកបាន៤គ្រាប់ទល់នឹង Girona កាលពីថ្ងៃអាទិត្យ ធ្វើឲ្យគេរកបានសរុប១៧គ្រាប់ហើយគិតចាប់ពីថ្ងៃទី១មករា។គ្រាប់បាល់ទាំងនេះមានចំនួនច្រើនជាងកីឡាករក្រុម Chelsea, Borussia Dortmund និង Manchester United រកបានក្នុងរយៈពេលដូចគ្នា។
ក្រុម United របស់លោក Jose Mourinho ដែលគេដឹងថា លេងបែបប្រព័ន្ធការពារច្រើននោះរកបានតែ១៥គ្រាប់ទេ ហើយបើក្រុមលោក Conte វិញដែលលេងបែបប្រយុទ្ធស៊ីប៉ុណ្ណាយកប៉ុណ្ណឹងរកបានតែ១២គ្រាប់ ហើយបើគិតពី Borussia Dortmund វិញឆ្ងាយតែម្ដងក្រោយបាត់បង់ខ្សែប្រយុទ្ធល្អរបស់ខ្លួន។
ចំណែកក្លឹប២ទៀតដែលគេចាត់ទុកថាជាក្លឹបលំដាប់អឺរ៉ុបដែរនោះរកបានគ្រាប់បាល់ស្មើជាមួយ Ronaldo គឺ AC Milan និងArsenal។ ដំណែងពាន Pichichi របស់ Messi ក៏កំពុងតែទទួលបានការតាមពីក្រោយកិតៗផងដែរ ខណៈក្នុងលីកនៅសល់តែ៩ប្រកួតទៀតប៉ុណ្ណោះ៕