James Rodriguez ​បាន​ជឿ​ថា​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី​ Yerry Mina គឺ​ជា​ខ្សែ​ការពារ​ល្អ​ជាង​គេ​បំផុត ​ក្នុង​ចំណោម​ខ្សែ​ការពារ​ល្អ​នៅ​ក្នុង​ពិភពលោក។

កីឡាករ​នាំ​លេង​ជម្រើស​ជាតិ​កូឡុំប៊ី​ កំពុង​លេង​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​នៅ​ Bayern Munich ហើយ​រូប​គេ​​បាន​និយាយ​សរសើរ​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​ Yerry Mina ដែល​ទើប​ចុះ​កុង​ត្រា​ជាមួយ ​Barcelona ​ថា​ជា​កីឡាករ​មាន​ថាមពល​ហើយ​នឹង​មាន​អនាគត​ជោគជ័យ​យូរ​អង្វែង​នៅ​ក្នុង​អាជីព​បាល់​ទាត់។

និយាយ​ក្នុង​កាសែត​អេស្ប៉ាញ​មួយ​ កីឡាករ​វ័យ​២៥​ឆ្នាំ​បាន​ពោល​ដូច្នេះ៖” Mina នឹង​ក្លាយ​ជា​ខ្សែ​ការពារ​កណ្ដាល​ល្អ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​។ គាត់​មាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​។ គាត់​បាន​ទទួល​សំណើ​ជា​ច្រើន​ដង​ពី Barcelona “។

កីឡាករ​ចំណូល​ថ្មី​របស់ ​Barceona រូប​នេះ​ បាន​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​កូឡុំប៊ី​បាន​៩​ប្រកួត​ហើយ​បច្ចុប្បន្ន​ រូប​គេ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​វ័យ​ក្មេង​អនាគត​ល្អ​របស់​ប្រទេស៕