មុន​ជួប​គ្នា​យប់​នេះ​វេលា​ម៉ោង​២ ​និង​៤៥​នាទី​ទៀប​ភ្លឺ​(​និយាយ​ម៉ោង​នៅ​កម្ពុជា) រវាង​ម្ចាស់​ផ្ទះ​ PSG ទល់​នឹង​ក្រុម​ភ្ញៀវ​ Real Madrid លោក​ Unai Emery គ្រូ​បង្វឹក​ក្រុមម្ចាស់ផ្ទះបារាំង​បាន​សន្និដ្ឋាន​ថា ​គាត់​ចង់​​ឲ្យ​ក្រុម​របស់​គាត់​ លេង​ត​ទល់​ជាមួយ​ជម្រើស​ល្អៗ​បំផុត​របស់ ​Real Madrid ។

អវត្តមាន​របស់ ​Kroos និង ​Modric (ជា​សះស្បើយ​តែ​មិន​ដឹង​ថា​ថា​បាន​លេង​អត់)អាច​ធ្វើ​ឲ្យ​ Madrid ឈឺ​ចាប់​​ ប៉ុន្តែ​ក្លឹប​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​របស់​អេស្ប៉ាញ ​ចង់​ឲ្យ​ពួក​គេ​ លេង​លើ​ទីលាន។

“ ខ្ញុំ​ចង់​លេង​ទល់​នឹង​ជម្រើស​​កីឡាករ​១១​នាក់​ល្អ​បំផុត​របស់​ Real Madrid។ វា​ជា​ការ​ប្រកួត​ដ៏​សំខាន់​មួយ​ក្នុង​រដូវ​កាល​នេះ ហើយ​វា​ជា​ស្ថាន​ភាព​មាន​តែ​មួយ​គត់​ សម្រាប់​អ្នក​គាំទ្រ ​PSG និង​អ្នក​គាំទ្រ​បារាំង​ទាំង​អស់”​លោក​និយាយ​ក្នុង​សន្និសីទ​កាសែត​មុន​ការ​ប្រកួត។


ខណៈ​ពេល​ដែល​ក្រុម​បារាំង​មិន​ទាន់​បាន​បង្ហាញ​ជម្រើស​១១​នាក់​នៅ​ឡើយ​នោះ​ លោក Emery ត្រូវ​បាន​គេ​សួរ​យ៉ាង​ពិសេស​អំពី​ Angel Di Maria ដែល​គួរ​តែ​ចាប់​ផ្ដើម​ក្នុង​តំបន់​បម្រើ​ជាមួយ​ Thiago Motta ឬ​ក៏​ Lass Diarra។

​Di Maria ត្រៀម​ខ្លួន​រួច​ហើយ គាត់​ធ្លាប់​បាន​ដឹង​ពី ​Champions League ស្ទើរ​តែ​ទាំង​អស់។ Motta និង​Lass ក៏​មិន​ទាន់​ត្រៀម​ខ្លួន​រួច​នៅ​ឡើយ​ដែរ​ ទោះ​បី​ពួក​គេ​មាន​បទ​ពិសោធន៍​និង​បង្ហាញ​ទម្រង់​លេង​ល្អ​ក៏​ដោយ​។ សម្រាប់​ខ្ញុំ​ជម្រើស​ដំបូង​១១​នាក់​គឺ​ស្រួល​ទេ”