២​ប្រកួត​ក្នុង​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​អាល្លឺម៉ង់ ​និង​អាហ្សង់ទីន​បាន​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​អេស្ប៉ាញ​លោក​ Lopetegui ដឹង​ថា​ត្រូវ​ដាក់​កីឡាករ​របស់​១១​នាក់​ត្រៀម​ជួប​ព័រទុយហ្គាល់​ក្នុង​ការ​ប្រកួត​បើក​ឆាក​ World Cup ជាមួយ​ព័រទុយហ្គាល់​។

ទោះ​បី​ជា​ត្រឹម​ការ​ប្រកួត​មិត្តភាព ​ហើយ​ក្រុម​របស់​លោក​ធ្វើ​ការ​បាន​ល្អ​ក្នុង​ការ​យក​​ស្មើ​ជាមួយ​អាល្លឺម៉ង់​១-១ឈ្នះ​អាហ្សង់ទីន៦-១​ ប៉ុន្តែ​គ្រូ​បង្វឹក​រូប​នេះ​បាន​រក​ឃើញ​ជម្រើស​១១​នាក់ ​ខណៈ​ដែល​លោក​ត្រូវ​ជួ​ប​ក្រុម​ព័រទុយហ្គាល់​នៅ​ថ្ងៃ​ទី​១៥​មិថុនា​ឆ្នាំ​២០១៨​ក្នុង​ទី​ក្រុង​ Sochi​ ហើយ​កីឡាករ​៩​នាក់​ដែល​លេង​ពេញ​ម៉ោង ​​និង​ធ្វើ​បាន​ល្អ​គឺ​ De Gea; Carvajal, Piqué, Sergio Ramos, Jordi Alba; Koke, Thiago, Iniesta និង Isco,​ខណៈ​ដែល​ Silva ​ក៏​ធ្វើ​បាន​ល្អ​ផង​ដែរ។

ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​សម្រាប់ ​World Cup៖

-ក្នុង​តំបន់​ខាង​ក្រោយ៖ កីឡាករ​ការពារ​ពី​មុខ​ទី​គឺ ​David De Gea ជា​អ្នក​រ៉ាប់​រង​ហើយ​ Carvajal, Pigue, Ramos, និង​ Jordi Albaរ៉ាប់​រង​ក្នុង​តំបន់​ការពារ​ខាង​មុខ​ហើយ​ដឹង​តែ​ស្ថិត​ក្នុង​១១​នាក់​ដំបូងហើយ។ ក្រុម​របស់​លោក Lopetegui របូត​គ្រាប់​បាល់​១២​គ្រាប់​ ​ក្នុង​ចំណោម​១៧​ប្រកួត​​ហើយ​គ្រូ​បង្វឹក​បាន​សម្រេច​បំណង​ក្នុង​ការ​សាង​សង់​ការ​លេង​ជា​ក្រុម​ចេញ​ពី​តំបន់​ការពារ​ ជាមួយ​នឹង​ខ្សែ​ការពារ​លំដាប់​កំពូល។

ក្នុង​តំបន់​បម្រើ ​កីឡាករ​ដែល​ធានា​ជាប់​ជម្រើស​ដំបូង​គឺ Busquets, Iniesta, Silvaនិង​ Koke ឬ​ក៏ ​Thiago ដែល​ត្រូវ​ដាក់​​វា​អាស្រ័យ​លើ​គូរ​ប្រកួត​ខ្លាំង​ឬ​ខ្សោយ។ Silvaនិង ​Isco គឺ​ជា​អ្នក​រក​គ្រាប់​បាល់​ឲ្យ​អេស្ប៉ាញ​ហើយ​លោក​ Lopetegui ក៏​សម្រេច​បាន​ក្នុង​ការ​បង្វែរ​ខ្សែ​បម្រើ​ទៅ​ជា​ប្រយុទ្ធ​ ដើម្បី​រក​គ្រាប់​បាល់​។​ ចាប់​តាំង​ពី​គ្រូ​បង្វឹក​រូប​នេះ​មក​ដឹកនាំ​ ក្រុម​អេស្ប៉ាញ​រក​បាន​៥៩​គ្រាប់ ​ហើយ​ក្រោម​ថ្វី​ជើង​កីឡាករ​១៨​នាក់​។ អេស្ប៉ាញ​លេង​នឹកនា​ខ្សែ​ប្រយុទ្ធ​វ័យ​ចាស់​ David Silva ហើយ។

– Morata ត្រូវ​ការ​ទម្រង់​លេង​ល្អ​ឡើង​វិញ

ក្នុង​តំបន់​ប្រយុទ្ធ​មាន​មន្ទិល​ខ្លះៗ​មាន​កីឡាករ​៤​នាក់​ត្រូវ​បំពេញ​ក្នុង​តំបន់​ទាំង​បី​នៃ​ទីតាំង​ប្រយុទ្ធ ​ដែល​ចេញ​ពី​កីឡាករ​សរុប​២៣​នាក់។ បើ​លោក Lopetegui មិន​នាំ​យក​ Nacho ឬ​ Azpilicueta ឲ្យ​លេង​ជា​ខ្សែ​បម្រើ​ការពារ​ជួយ​តំបន់​ស្លាប​ តើ​នរណា​នឹង​ឈរ​តំណែង​លេខ​៩?

ខ្សែ​ប្រយុទ្ធ​ជម្រើស​ល្អ​គឺ​ Diego Costa, Rodrigoនិង ​Lago Aspas។ Morata ត្រូវ​ការ​រក្សា​ទម្រង់​លេង​ល្អ​របស់​ខ្លួន​វិញ​ ប្រ​សិន​បើ​គាត់​ចង់​ទៅ​រុស្សី​ដែរ។ គ្រូ​បង្វឹក​ចង់​យក​គាត់​ទៅ​ជាមួយ​គ្នា ​​ប៉ុន្តែ​បើ​តារា​របស់​ Chelsea រូប​នេះ ​បន្ត​លេង​មិន​សូវ​បាន​ល្អ​​ហើយ​នៅ​តែ​រក្សា​កំណត់​ត្រា​មួយ​គ្រាប់​ក្នុង​ឆ្នាំ​២០១៨​នេះ​ទ្វារ​ជម្រើស​ជាតិ​នឹង​ចាក់សោរ​រហូត​សម្រាប់​គាត់។

និយាយ​ក្នុង ​World Cup,  អេស្ប៉ាញ​ត្រូវ​ជួប​ព័រទុយហ្គាល់​នៅ​ថ្ងៃ​ សុក្រ ​ទី ​១៥ ​មិថុនា ​វេលា​ម៉ោង ​២០​ និង០០​នាទី​​ ហើយ​បន្ទាប់​មក​ជួប​អ៊ីរ៉ង់​នៅ​ថ្ងៃ​ ទី​ ២០ ​និង​ចុង​ក្រោយ​ជួប​ម៉ារ៉ុក ​នៅ​ថ្ងៃ​ ទី​ ២៥ ​មិថុនា ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល៕