នៅថ្ងៃបញ្ចប់រដូវកាលបាល់ទាត់ក្របខ័ណ្ឌ Premier League រដូវកាល២០១៧/១៨ កាលពីម្សិលមិញ ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមភ្ញៀវ Watford ១ទល់នឹង០ ត្បិតជាការប្រកួតជាលើកចុងក្រោយរបស់ខ្សែបម្រើចាស់វស្សា Michael Carrick ផងដែរ មុននឹងចូលនិវត្តន៍ពីវិស័យបាល់ទាត់។

ក្នុងជំនួបនាកីឡដ្ឋាន Old Trafford ១គ្រាប់ជ័យជម្នះរបស់ក្រុមលោក Jose Mourinho​ ដែលធ្វើបានសម្រេចដោយខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford នៅក្នុងវគ្គទី១។

ងាកមកាន់ជំនូួបរវាង Arsenal និង Huddersfield Town វិញ ក្រុមរហស្សនាមកាំភ្លើងធំគឺជាអ្នកស្រវ៉ាបានជ័យជម្នះ១ទល់នឹង០ ដែលជាការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Pierre Aubameyang។ គួរបញ្ចាក់ថា នេះគឺជាការបង្ហាញខ្លួនលើកចុងក្រោយបង្អស់របស់អ្នកចាត់ការ Arsene Wenger ក្នុងនាមជាអ្នកចាត់ការរបស់ Arsenal​ ក្រោយដឹកនាំក្រុមអស់រយៈពេល២២ឆ្នាំ។

ដោយឡែកសម្រាប់ក្រុមការពារតំណែងជើងឯក Chelsea វិញ ក្រុមលោក Antonio Conte បានត្រឹមខកចិត្ត ត្បីតចាញ់ក្រោមថ្វីជើងរបស់ក្រុមម្ចាស់ផ្ទះ Newcastle United​ ៣ទល់នឹង០។ បរាជ័យនៅថ្ងៃចុងក្រោយនេះមានន័យថា ក្រុមរបស់មហាសេដ្ឋីរុស្ស៊ីនឹងត្រូវធ្លាក់ទៅលេងនៅក្នុងពានរង្វាន់ UEFA Europa League ជាមួយនឹង Arsenal នារដូវកាលក្រោយ។​

ទស្សនាវីដេអូហាយឡាយ៖