ខ្សែការពារ Manchester City កីឡាករ Benjamin Mendy បាននិយាយបែបកំប្លែងទៅកាន់មិត្តរួមក្រុមរបស់ខ្លួនថា Bernardo Silva ស្រឡាញ់គាត់ជាងមិត្តស្រីរបស់គាត់ទៅទៀត។
Mendy វ័យ២៣ឆ្នាំបានត្រឡប់មកលេងវិញក្រោយរបួសជាង៧ខែដោយជួយក្រុមលោក Pep Guardiola បំបាក់ Swansea ៥ទល់០ក្នុង Premier League កាលពីយប់ថ្ងៃអាទិត្យ។ Silva បានអបអរគ្រាប់បាល់ទី៤របស់ខ្លួនជាមួយ Mendy ហើយកីឡាករសញ្ជាតិបារាំងបាននិយាយកំប្លែងពីទំនាក់ទំនងរបស់ពួកគេ។
Mendy បានផុសរូបមួយសន្លឹកហើយសរសរពីមួយឃ្លាថា៖” គាត់ស្រឡាញ់ខ្ញុំជាងម្ហូបអាហារ និងមិត្តស្រីរបស់គាត់ទៅទៀត”។ លើសពីនេះ Silva ក៏ក៏បានផុសម្ដងទៀត (Retweeted) អបអរជាមួយមិត្តរួមក្រុមក្នុងបណ្ដាញសង្គមវិញផងដែរ។
ជ័យជម្នះលើ Swansea មានន័យថា Manchester City នៅតែមិនលាក់ជើង ទោះបីជាបានលើកពានហើយក៏ដោយ ខណៈពេលនេះពួកគេមាន៩០ពិន្ទុក្នុង Premier League៕