ខ្សែ​ប្រយុទ្ធ ​Real Madrid កីឡាករ ​Karim Benzema មិន​បាន​បណ្ដោយ​ឲ្យ​អ្នក​គាំទ្រ​និយាយ​ពី​គាត់​តាម​ចិត្ត​នោះ​ទេ​ដោយ​សម្ដី​ចុង​ក្រោយ​របស់​គាត់​បាន​​វាយបក​ទៅ​អ្នក​ទាំង​នោះ​ថា​៖” មនុស្ស​ធម្មតា​តែង​តែ​រិះគន់​កីឡាករ​ដ៏​អស្ចារ្យ។

Benzema អត់​ចាប់​អារម្មណ៍​ផ្ទេរ​ទៅ​លេង​នៅ​ចិន​ទេ

និយាយ​ទៅ​សឹង​តែ​ពេញ​មួយ​រដូវ​កាល​នេះ​ Benzema អាច​និយាយ​បាន​ថា​រដូវ​កាល​ដ៏​អន្ធការ​របស់​ខ្លួន​នៅ​ Real Madrid ដោយ​រក​បាន​ត្រឹម​តែ​៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៦​ប្រកួត​ក្នុង​La liga ។ តួរលេខ​នេះ​ពិត​ជា​អាក្រក់​បើ​គិត​ប្រៀន​ធៀប​ជាមួយ Casemiro ដែល​លេង​ក្នុង​តំបន់​បម្រើ​ លេងតិច​ប្រកួត​ជាង​និង​រក​បាន​គ្រាប់​បាល់​ប្រហាក់​ប្រហែល​គ្នា​។

អញ្ចឹង​ក៏​ដោយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​មិន​បាន​ខ្វល់​គិត​ទៅ​លើ​ការ​រិះគន់​នា​ពេល​កន្លង​មក​ទោះ​បី​ជា​ទម្រង់​លេង​ពិបាក​ភ្នែក​មើល​​ប៉ុន្តែ​គាត់​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រកួត​និង​ជួយ​ក្រុម​តាម​តែ​អាច​ធ្វើ​បាន​ទាន់​ពេល​ដែល​លោក ​Zidane ផ្ដល់​ទំនុក​ចិត្ត។

 

ខ្ញុំ​លេង​បាល់​ទាត់​ហើយ​ខ្ញុំ​ព្យាយាម​ជួយ​មិត្ត​រួម​ក្រុម​ដើម្បី​ឈ្នះ​គ្រប់​យ៉ាង​។ អ្វី​ដែល​ខ្ញុំ​មិន​ចូល​ចិត្ត​គឺ​ពេល​ដែល​មនុស្ស​វាយ​ប្រហារ​ខ្ញុំ​ពេល​ដែល​ខ្ញុំ​លេង​ល្អ​ ទោះ​បី​ជា​ខ្ញុំ​មិន​បាន​រក​គ្រាប់​បាល់​ក៏​ដោយ។ខ្ញុំ​លេង​សម្រាប់​មនុស្ស​ដែល​ផ្ដល់​តម្លៃ​ដល់​អ្វី​ដែល​ខ្ញុំ​បង្ហាញ​លើ​ទីលាន​”។

“​ពួក​គេ​ទាំង​នោះ​មក​ទីលាន​ដើម្បី​តែ​ស្រែក​ឌឺដង ឲ្យ​ពួក​គេ​ឌឺដង​ចុះ​ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ភ្លឺ​ភ្នែក។ មនុស្ស​ធម្មតា​តែងតែ​រិះគន់​កីឡាករ​អស្ចារ្យ​។​ពួក​យើង​(កីឡាករ​បាល់​ទាត់​)លក់​កាសែត​។ ខ្ញុំ​មិន​ចាំបាច់​អាន​អត្ថបទ​ដែល​និយាយ​ក្នុង​សន្និសីទ​កាសែត​ពេល​ដែល​ខ្ញុំ​លេង​មិន​ល្អ”៕