Barcelona បានបញ្ជាក់ថារបួសសរសៃពួររបស់ខ្សែបម្រើការពារ Javier Mascherano ក្នុងក្រុមជម្រើសជាតិនឹងខកខានជួយក្លឹបគ្រប់ពានរង្វាន់ដល់ទៅមួយខែ។
កីឡាករលេងជាខ្សែបម្រើនៅជម្រើសជាតិអាហ្សង់ទីនតែការពារនៅ Barcelona រូបនេះត្រូវបានគេដឹងថាមិនបានលេងបាល់៤សប្ដាហ៍ដោយសាររបួសសរសៃពួរពេលលេងឲ្យជម្រើសជាតិ។
ខ្សែការពាររូបនេះ បានបង្ហាញខ្លួនឲ្យអាហ្សង់ទីនក្នុងការប្រកួតមិត្តភាពដែលចាញ់នីហ្សេរីយ៉ា២-៤ ហើយបានប៉ះទង្គិចអំឡុងពេលប្រកួត។ គ្រូពេទ្យប្រចាំក្លឹបកាលពីប៉ុន្មានម៉ោងមុននេះ បានប្រាប់ថា រូបគេត្រូវការសម្រាកពេលមួយខែដើម្បីព្យាបាលរបួសនេះ៕
[ÚLTIMA HORA] Javier Mascherano, con una rotura fibrilar. Más info 👉 https://t.co/NtDoXMZMbT 👈 pic.twitter.com/WMDP9u4tWw
— FC Barcelona (@FCBarcelona_es) November 15, 2017