Gainluigi Buffon ស្ទើរតែបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup នៅរុស្សីជាលើកទី៦ ប្រសិនបើអ៊ីតាលីឈ្នះស៊ុយអែត ប៉ុន្តែគាត់បានចូលនិវត្តន៍ទៅហើយ នោះគឺគាត់បានបង្ហាញខ្លួនក្នុង World Cup វគ្គផ្ដាច់ព្រ័ត្រត្រឹមតែ៥សម័យកាលប៉ុណ្ណោះ។ បែបណាក្ដី! កីឡាករ៦នាក់នេះអាចនឹងបំបែកកំណត់ត្រារបស់ Buffon ហើយបង្ហាញខ្លួនលើកទី៦ក្នុងព្រឹត្តិការណ៍ World Cup។
Leo Messi – អាហ្សង់ទីន (បង្ហាញខ្លួនបាន៣ដង2006, 2010, 2014) – ៣០ឆ្នាំ
តារាបាល់ទាត់របស់ Barcelona នឹងសម្រេចចិត្តពេលដែលគាត់ឈប់លេង។ ប្រទេសរុស្សីគឺជាការបង្ហាញខ្លួនក្នុង World Cupលើកទី៤ហើយសម្រាប់ Messi ហើយប្រសិនបើគាត់ចូលនិវត្តន៍ក្រោយវ័យ៣៨ឆ្នាំគាត់នឹងបង្ហាញខ្លួនបាន៦ដង។
Cristiano Ronaldo – ព័រទុយហ្គាល់ (បង្ហាញខ្លួនបាន៣ដង 2006, 2010, 2014) – ៣២ឆ្នាំ
មិនខុសពី Messi, Ronaldo ធ្លាប់បង្ហាញខ្លួនក្នុងWorld Cup ៣ដងរួចមកហើយខណៈនៅរុស្សីគឺជាលើកទី៤។ប្រសិនបើគាត់រក្សាទម្រង់លេងល្អហើយមិនទាន់ចូលនិវត្តន៍គឺគាត់អាចនឹងបានបង្ហាញខ្លួននៅ World Cup 2026។
Sergio Ramos – អេស្ប៉ាញ (បង្ហាញខ្លួនបាន៣ដង 2006, 2010, 2014) – ៣១ឆ្នាំ
ដោយធ្លាប់ឈ្នះ World Cup 2010, Ramos នៅតែជាកីឡាករម្នាក់អាចបង្ហាញខ្លួនក្នុង World Cup លើកទី៦នៅពេលដែលគាត់មានវ័យ៤០ឆ្នាំ។
Andres Guardado -មិកស៊ិក (៣ដងរួចមកហើយ 2006, 2010, 2014) – ៣១ឆ្នាំ
ប្រសិនបើក្នុងWorld Cup 2018 នៅរុស្សីត្រូវបានលោក Osorio កោះហៅគាត់នឹងបានបង្ហាញខ្លួនលើកទី៤ក្នុងWorld Cup.គាត់គួរតែលេងឲ្យបាន៦ដងពីព្រោះដល់ពេលនោះគាត់មានវ័យ៣៩ឆ្នាំ។
Kylian Mbappe បារាំង(មិនដែលបង្ហាញខ្លួនទេ)១៩ឆ្នាំ
តារាវ័យក្មេងម្នាក់នេះនឹងបង្ហាញខ្លួនលើកដំបូងក្នុង World Cupនៅរុស្សី។ ជាមួយនឹងទេពកោសល្យយ៉ាងល្អដូចបច្ចុប្បន្ន កីឡាកររូបនេះគួរតែលេងឲ្យបាន៦ដងក្នុងវ័យ៣៥ឆ្នាំ។
Marcus Rashford -អង់គ្លេស (មិនដែលបង្ហាញ) – អាយុ២០ឆ្នាំ
ខ្សែប្រយុទ្ធម្នាក់នេះក៏ជាកីឡាករលេងលើកដំបូងក្នុងព្រឹត្តិការណ៍ World Cup នៅរុស្សីដែរហើយបើតាមទម្រង់លេងដ៏ល្អរូបគេគួរតែលេងឲ្យបាន៦ដង៕