ប្រភពកាសែតអេស្ប៉ាញ Don Balon បានឲ្យដឹងថា Manchester City និង Paris Saint-Germain កំពុងតែតាមប្រមាញ់ខ្សែបម្រើប្រយុទ្ធរបស់ Real Madrid កីឡាករ Isco ក្នុងរដូវកាលដោះដូរកីឡាករខាងមុខនេះ។
ក្រោយពេលដែល Gareth Bale ជាពីរបួស ហើយរក្សាទម្រង់លេងល្អដូចដើមនោះ ដំណែងជម្រើសដំបូង១១នាក់របស់កីឡាករសញ្ជាតិវែលនឹងត្រូវគ្រប់គ្រងវិញ ធ្វើឲ្យឱកាសកាត់ចូលលេង១១នាក់របស់ Isco ត្រូវកាត់បន្ថយ។
ក្លឹបជាច្រើនចង់បានកីឡាករវ័យ២៥ឆ្នាំរូបនេះដែលមានដូចជា PSG, Juventus និង Manchester City នេះឯង។ យ៉ាងក៏ដោយគេមិនដឹងថា កីឡាករកំពូលញាក់បាល់រូបនេះ នឹងសម្រេចចិត្តបែបណានោះទេ ខណៈដែលរូបកំពុងរីករាយនឹងអាជីពនៅ Bernabeu ៕