លោក Jose Mourinho បាន​និយាយ​ថា​ការ​មាន​ឱកាស​លេង ​Champions League ជាមួយ ​Manchester United គឺ​ជា​កត្តា​ចម្បង​បំផុត​របស់​ Alexis Sanchez ​ក្នុង​ការ​ចាក​ចេញ​ពី ​Arsenal។

កីឡាករ​ជម្រើស​ជាតិ​ស៊ីលី​បាន​ផ្ទេរ​មក​ Old Trafford ​កាល​ពី​ខែ​មុន​ក្នុង​លក្ខខ័ណ្ឌ​ដោះដូរ​ជាមួយ​ Henrikh Mkhitaryan។ ​រូប​គេ​លេង​ហាក់​មិន​សូវ​បាន​ល្អ​នោះ​ពេល​មក​ដល់​ដំបូង​ដោយ​រក​បាន​ត្រឹម​មួយ​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ប្រាំ​ប្រកួត​ដំបូង​ប៉ុន្តែ​ រូប​គេ​ត្រូវ​បាន​គេ​រំពឹង​ថា​ជា​តួ​សំខាន់​របស់ ​Manchester United ក្នុង​ការ​លេង ​Champions League ជាមួយ​ Sevilla វគ្គ១៦ក្រុម។

ពិត​ណាស់​ដែល​យើង​មាន​កីឡាករ​ថ្មី​ម្នាក់​ Alexis Sanchez ហើយ​យើង​នឹង​ត្រូវ​រងចាំ​សម្រាប់​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​កាល​ក្រោយ​ទើប​រក​បាន​ថ្មី​ទៀត​ប៉ុន្តែ​យើង​សម្រេច​ចិត្ត​ចូល​ផ្សារ​លើស​កីឡាករ​ពី​ពេល​នេះ​ទៅ” Mourinho និយាយ​ក្នុង​សន្និសីទ​កាសែត។

“យើង​មាន​អារម្មណ៍​ថា​ត្រូវ​ការ​គាត់​។ Manchester United ក្នុង​Champions League គឺ​ពិត​ជា​រឿង​ធំ​ណាស់។ Alexis មក​ទី​នV​នាំ​យក​ភាព​ប្រឹងប្រែង​ដើម្បី​លេង​Champions League។​យើង​ដឹង​ថា​វា​ពិត​ជា​រឿង​ពិបាក​ដែល​សម្រាប់​ខ្ញុំ​ដែល​ជា​គ្រូ​បង្វឹក​ត្រូវ​លើក​ទឹក​ចិត្ត​កីឡាករ​សម្រាប់​ការ​ប្រកួត​ប្រជែង​ណា​មួយ​។​យើង​មិន​ចង់​លេង​ Europa League ទេ”។

“​ប៉ុន្តែ​ដោយ​សារ​តែ​យើង​ជាប់​ទៅ​លេង​នៅ​Champions League ទើប​ការ​លើក​ទឹក​ចិត្ត​ត្រូវ​យក​មក​ជាមួយ​ផង​។​យើង​តែ​ងតែ​លេង​ទល់​នឹង​ក្រុម​ល្អ​បំផុត។ ដូច្នេះ​ហើយ​ Alexis ចង់​​មក​ទី​នេះ​ដើម្បី​រួម​ជា​ក្រុម​មួយ​លេង​ក្នុង​Champions League”៕