កាលពីយប់មិញក្រុម​ Liverpool បានលុតក្រុមភ្ញៀវ Watford យ៉ាងចាស់ដៃ៥ទល់និង០ ដែលជាការកម្ដៅសាច់ដុំមួយនៅមុនការប្រកួតដ៏ធំ UEFA Champion League វគ្គ៨ក្រុមចុងក្រោយជាមួយក្រុមមេឃខៀវ Manchester City ចូលមកដល់។

កីឡាករសញ្ជាតិអេហ្ស៊ីប Mohamed Salah​ បានបំប៉ោងសំណាញ់ទី៤គ្រាប់ម្នាក់ឯង ដែលធ្វើអោយគេបានក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួត(Man of the Match)។ ៤គ្រាប់យប់មិញនេះ ជាការរកបាន Hat-trick ជាលើកដំបូងរបស់ Salah នៅក្នុងរដូវកាលនេះ ដែលសរុបមកទល់ពេលនេះគេរកបាន៣៦គ្រាប់ហើយអោយក្រុមហង្សក្រហម Liverpool នាគ្រប់ការប្រកួត។

ចំពោះការប្រជែងយកស្បែកជើងមាសវិញ Salah ហាក់ដូចជាស្ទើរតែអស់គូប្រជែងទៅហើយដោយនាំមុខគេដាច់រហូតដល់២៨គ្រាប់ ដែលច្រើនជាង Harry Kane និង Sergio Aguero ដែលមានតែម្នាក់ ២៤គ្រាប់ នៅក្នុងដៃ។ Salah ក៏កំពុងឈរជាបេក្ខភាពនាំមុខក្នុងការឈ្នះស្បែកជើងមាសទ្វីបអឺរ៉ុប (European Golden Boot) ផងដែរ ដោយមាន ២៨គ្រាប់ នាំមុខកំពូលកីឡាករជាច្រើនដូចជា Lionel Messi(Barcelona) Edison Cavani(PSG) Ciro Immobile(Lazio) ដែលមាន២៤គ្រាប់ដូចគ្នានៅក្នុងដៃ ខណៈការប្រកួតនៅសល់តែប្រហែលជា៨​ ឬ​ ៩ ប្រកួតម្នាក់ទៀតប៉ុណ្ណោះ៕

[youtube id=”csjtYPEe1Qk”]

Besoccer