Gary Neville​  Machester​ City ​របស់​លោក​ ​Pep Gaudiola ​បាន​ផ្ដល់​ក្ដី​​សង្ឃឹម​​ដល់​ក្រុម​របស់​លោក Jose Mourinho ក្នុង​ការ​ប្រកួត​នៃ​ជំនួប​ Derby​ដែល​ធ្វើ​ឡើង​នៅ​ចុង​សប្ដាហ៍​នេះ​​ សម្ដី​របស់​អតីត​ខ្សែ​ការពារបិសាច​ក្រហម​លោក Gary Neville​  និយាយ​​ក្នុង​កម្មវិធី Podcast របស់​ទូរទស្សន៍​ ​Sky Sport។

In his latest podcast, Gary Neville said Manchester City have offered rivals Manchester United 'a ray of hope'

អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ជំនាញ​បាល់​ទាត់​ហ៊ាន​និយាយ​ដូច្នេះ​ដោយ​លោក ផ្ដោត​ទៅ​មើល​ទម្រង់​លេង​ ​Man City ប៉ះ​ជាមួយ​ West Ham កាល​ពី​យប់​មិញ​ដែល​ក្រុម​លោក Pep ពាន​ឈ្នះ​២​ទល់​១។ ក្រុម​មេឃ​ខៀវ​ នៅ​តែ​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​ញញួរធំ ​West Ham ​ដោយ​បញ្ចប់​លទ្ធផល​ Manchester City ២-១​លើ​ West Ham បាន​ធ្វើ​ឲ្យ​ក្រុម​មេឃខៀវ​ទទួល​បាន​៣​ពិន្ទុ​ បន្ថែម​ទៀត​ដោយ​នាំ​មុខ​ក្រុម​លេខ ​២​ Manchester United ​ចំនួន ​៨ ​ពិន្ទុ។

Image result for Gary Neville believes Manchester City have offered Manchester United "a little ray of hope" in the Premier League title race.

” វា​គឺ​ជា​សប្ដាហ៍​ដ៏​តឹងតែង​សម្រាប់​ Man City ហើយ​វា​អាច​ជា​ថ្ងៃ​ដ៏​ល្ង​របស់ ​Man Utd ផង​ដែរ។ ក្នុង​ស្ថានភាព​នេះ​​ទីក្រុង​Manchester ទាំង​មូល​​នឹង​កក្រើក​មិន​ខាន។​ ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ Man City ហាក់​បណ្តោយ​ឲ្យ​ការ​ប្រកួត​កាន់​តែ​តឹង​តែង ។ ទម្រង់​ការពារ​ប្រយុទ្ធវាយបក ហាក់​មាន​បញ្ហា​ក្នុង​សប្ដាហ៍​នេះ​ ការ​លើ​ក​បាល់​ពិន័យ​នានា​បាល់​ជ្រុង ការ​ការពារ​ទាំង​តំបន់​កណ្ដាល​សុទ្ធ​តែ​មាន​បញ្ហា”។

Image result for Gary Neville believes Manchester City

“​អ្នក​​អាច​ថា​ខ្ញុំ​គិត​ខុស​ ប៉ុន្តែ​រឿង​រ៉ាវ​ដែល ​Man Utd ធ្វើ​ដាក់​ ​Arsenal បាន​បង្ហាញ​អ្នក​ហើយ។ សមត្ថភាព​ Counter-Attack របស់ ​Man Utd កំពុង​តែ​ខ្លាំង Anthony Martial, Marcus Rashford, Romelu Lukaku និង​ Jesse Lingard សុទ្ធ​តែ​អាច​រក​គ្រាប់​បាល់​ពី​ការ​ Set pieces។ ពួក​គេ​មាន​តំបន់​ការពារ​រឹងមាំ​ជាង​ Southampton និង ​West Ham”។

” ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​របស់ ​City ឈ្នះ​ដោយ​សារ​ការ​រក​គ្រាប់​បាល់​នៅ​ចុង​ម៉ោង ​ដោយ​ឲ្យ​គូ​ប្រកួត​រក​គ្រាប់​បាល់​នាំ​មុខ​ហើយ វាយ​បក​តាម​ស្មើ​​និង​យក​ឈ្នះ​ចុង​ម៉ោង ។ ចុះ​បើ​អ្​ក​លេង​ទម្រង់​បែប​នេះ​ជាមួយ Man Utd តើ​អ្នក​អាច​រក​គ្រាប់​បាល់​បាន​ចុង​ម៉ោង​អញ្ចឹង​ទេ។​ប៉ុន្តែ​អ្វី​ៗ​នឹង​សម្រេច​ក្នុង​ថ្ងៃ​ប្រកួត​”។

បន្ទាប់​ពី​បាន​រក្សា​ទម្រង់​លេង​ដ៍​ល្អ​របស់​ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក​ Josep Guardiola, អតីត​ខ្សែ​ការពារ ​Man Utd លោក Neville​ បាន​និយាយ​ថា​ City ​មាន​សង្ឈឹម​ខ្ពស់​ជាង​ United ​ក្នុង​ការ​ប្រជែង​យក​ពាន​ Premier League ​នៅ​រដូវកាល​នេះ ​ហើយ​ឱកាស​នឹង​បង្ហាញ​កាន់​តែ​ច្បាស់​នៅពេល​ជំនួប​ Manchester Derby ​បានបញ្ចប់៕