តាម​ប្រភព​របាយការណ៍​មួយ​​ប្រុស​ទី​២​របស់​ Messi, Matias Messi ត្រូវ​បាន​ចាប់​ខ្លួន​​ក្នុង​ប្រទេសអាហ្សង់ទីន​ ដោយ​សារ​កាន់​កាប់​កាំភ្លើងខុស​ច្បាប់។

Marias ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​មន្ទីពេទ្យ​ បន្ទាប់​ពី​គេ​រក​ឃើញ​កាំភ្លើង​នៅ​លើ​កប៉ាល់​ល្បឿន​លឿន​របស់​គាត់​ និង​មាន​ឈាម​ប្រហាក់​ជិត​នោះ​ផង។ បុរស​វ័យ​៣៥​ឆ្នាំ​បាន​និយាយ​ថា​មុខ​របស់​គាត់​ត្រូវ​មុត​ចេញ​ឈាម​ពេល​ដែល​កប៉ាល់​របស់​គាត់​បុក​ជា​មួយ​ពំនូក​ខ្សាច់​នៅ​ទន្លេង​ប៉ាណាម៉ា ​ហើយ​យោង​តាម​នាយក​មន្ទីរពេទ្យ​ Paraco Sanitarium លោក Carlos Lovesio បាន​ធ្វើ​ការ​ព្យាបាល​របួស​ត្រង់​ចង្កា​ ច្រមុះ ​និង​របួស​ដទៃ​ទៀត។

Blood found all over Matias's motor boat (pictured). A handgun was also found in the vessel

ទោះ​បី​ជាយ៉ាង​នេះ​ក្ដី​! ប៉ូលិស​បាន​ស៊ើប​អង្កេត​លើ​ករណី​នេះ ហើយ​បាន​រក​ឃើញ​កាំភ្លើង​ខ្លី​ម៉ាក​ 380-calibre pistol ​នោះ​លើ​ទូក​ដែល​គាត់​បាន​បើក​ជាមួយ​នឹង​ស្នាម​ប្រឡាក់​ឈាម​យ៉ាង​ច្រើន​។ អញ្ចឹង​ក៏​ដោយ​​មេធាវី​របស់ ​Matias លោក Ignacio Carbone និយាយ​ថា​ ក្រុម​គ្រួសារ​របស់​គាត់​បាន​បដិសេធ​នៃ​ការ​កាន់​កាំភ្លើង​នេះ​ ហើយ​ថែម​ទាំង​បាន​បដិសេធ​ព័ត៌មាន​នេះ​ជា​រឿង​មិន​ពិត​ទៀត​ផង​។

Matias reportedly told a security guard he had cut his face after colliding with a sandbank

បើ​តាម​របាយការណ៍​ដែល​បាន​បញ្ចាក់​ពី​ប៉ូលិស​ ប្រសិន​បើ​រឿង​នេះ​ជា​ការ​ពិត​បង​ប្រុស​របស់ ​Messi ប្រឈម​មុខ​នឹង​ជាប់​ពន្ធធនាគារ​លើស​ពី​៦​ខែ៕

Image result for Matias Messi