ការធ្លាក់ចេញពីពាន Copa del Rey គឺជាបាត់បង់ដ៏ធំមួយសម្រាប់ Real Madrid ក្នុងមួយរដូវកាលនេះ ខណៈដែល La liga ត្រូវនៅឆ្ងាយដាច់កន្ទុយភ្នែក ប៉ុន្តែវាជារឿងវិជ្ជមានមួយរបស់ក្រុមមួយនេះ ពេលជួប Paris Saint-Germain ក្នុងChampions League។
ស្ដេចសនឹងចំណាយពេលត្រឹមតែពាក់កណ្ដាល បើប្រៀបធៀបទៅនឹងគូរប្រកួតមុនជួបគ្នា។ ទម្រាំតែដល់ថ្ងៃជួបគ្នាជើងទី១ Real Madrid លេងត្រឹមតែ២ប្រកួតប៉ុណ្ណោះ គឺត្រូវជួប Levante និ ងReal Sociedad ក្នុង La liga។ ចំណែកក្រុមរបស់លោក Unai Emery ត្រូវឆ្លងកាត់ដល់ទី៤ប្រកួតឯណោះ គឺមានន័យថាហត់ជាង Real Madrid។
PSG ត្រូវជួប Rennes ក្នុង League Cupនៅថ្ងៃអង្គារនេះ ហើយជួប Lille ក្នុង Ligue 1 នៅថ្ងៃសៅរ៍។ ក្រោយមកថ្ងៃអង្គារសប្ដាហ៍ក្រោយត្រូវជួប Sochaux ក្នុង French Cup ហើយចុងក្រោយបំផុតជួប Toulouse ក្នុង League 1 វិញ។ សរុបទាំង៤ប្រកួតក្រុមខ្លាំងបារាំងនៅសល់៣៦០នាទីទៀត ដើម្បីលេងនិងត្រៀមជួប Real Madrid ខណៈយក្សអេស្ប៉ាញ នៅសល់ត្រឹមតែ១៨០នាទីប៉ុណ្ណោះ។
ដូច្នេះហើយការរៀបចំក្រុមយុទ្ធសាស្រ្តលេង នឹងធ្វើឲ្យក្រុមទាំងពីរក្លាយជាគូរជក់ចិត្តបំផុតក្នុងវគ្គ១៦ក្រុមចុងក្រោយពានChampions League រដូវកាលនេះ៕