ក្លឹបជើងខ្លាំងប្រេស៊ីល Atletico Mineiro បានទទួលត្រឹមលទ្ធផលស្មើជាមួយក្រុមមកមកលីកទី៤ប្រេស៊ីល Atletico Acreanco ក្នុងទឹកដីខ្លួនឯងពានរង្វាន់ Copa do Brazil ជុំទីមួយកាលពីយប់ថ្ងៃពុធ។លទ្ធផលនេះបានធ្វើឲ្យគ្រូបង្វឹកលោក Aswaldo de Oliveira ក្រពុលមុខយ៉ាងខ្លាំង។
តែយ៉ាងណាលោកក៏យល់ព្រមផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតក្រោយចប់ការប្រកួត។ ក្នុងចំណោមអ្នកកាសែតមួយក្រុម មានបុរសម្នាក់ នសួរសំណួរចាក់ដោតមួយមានន័យថា៖” វាហាក់ដូចជាក្រុមរបស់លោក (Atletico Mineiro ) អត់ដឹងត្រូវឡើងប្រយុទ្ធយ៉ាងម៉េច ពីតំបន់ស្លាបសងខាង ឬក៏ពួកគេមិនចង់ធ្វើការវាយបក ឬ ក៏កីឡាកររបស់លោកចង់សម្រុកប្រយុទ្ធពីតំបន់កណ្ដាលវិញ?”
សំណួរមួយនេះបានចាក់ដោយលោកយ៉ាងខ្លាំង ដោយបញ្ចេញប្រតិកម្មខឹងពីលោក Oliveira ហើយក្រោយមកលោកបានពិភាក្សាជាមួយមន្រ្តីរៀបចំការប្រកួតថាហាក់លម្អៀងពេក លោកក៏ដើរតាមអ្នកកាសែតម្នាក់នោះបម្រុងនឹង…..តែមន្ត្រីផ្សេងទៀតឃាត់ទាន់។
នៅពេលដែលគ្រូបង្វឹកនៅ Premier League បានឃើញវីដេអូនេះ មិនដឹងថាមានអារម្មណ៍បែបណានោះទេ?
[youtube id=”MCBCqfPuvyM”]