សហព័ន្ធបាល់ទាត់បែលហ្សិកបាននិយាយថា ខ្សែប្រើក្លឹបបិសាចក្រហម Manchester United កីឡាករ Marouane Fellaini នឹងត្រូវអវត្តមានពីទីលាន២សប្ដាហ៍បន្ទាប់ពីរងរបួសក្នុងជំនួបជម្រុះ World Cup 2018 ដែលបែលហ្សិកឈ្នះ បូស្នី។
Fellaini លេងបាន៣០នាទីប៉ុណ្ណោះក្នុងជ័យជម្នះ៤-៣ មុនពេលប៉ះទង្គិចជង្គង់។ ភ្លាមៗរូបគេត្រូវប្ដូរចេញដោយដាក់ជំនួស Leander Dendoncker។ គ្រូបង្វឹកជម្រើសជាតិបានសន្និដ្ឋានថា របួសនឹងធ្ងន់ធ្ងរដោយលោកនិយាយក្រោយចប់ការប្រកួតថា៖” ពួកយើងទាំងអស់បារម្ភពីរបួសរស់ Fellaini ។ពួកយើងខ្លាចគាត់របួសខូចសន្លាក់ជង្គង់”។
ប៉ុន្តែយ៉ាងនេះក្ដី! សហព័ន្ធបាល់ទាត់បែលហ្សិកបានប្រកាសថា របួសនេះមិនអាក្រក់ដូចការសន្និដ្ឋានពីដំបូងឡើយ ហើយរូបគេនឹងខកខានលេងបាល់ត្រឹម២អាទិត្យប៉ុណ្ណោះឯង។
របួសនេះធ្វើឲ្យគេខកខានលេងឲ្យ Man Utd ទល់នឹង Liverpool ក្នុង Premier League ហើយក្នុងជម្រើសជាតិវិញ រូបគេខកខានជួយពេលបែលហ្សិកលេងទល់នឹងស៊ីប្រូស៕