អតីតខ្សែប្រយុទ្ធអង់គ្លេស Michael Owen បានបង្ហាញក្រុមបីដែល Liverpool គួរតែខ្លាចក្នុង Champions League វគ្គ៨ក្រុមចុងក្រោយតែមិនមែនក្រុម Manchester City ទេ។
លទ្ធផលស្មើ០-០ជាមួយPorto នៅជើងទី២កាលពីយប់មិញបានធ្វើឲ្យក្រុមហង្សក្រហមមានកៅអីមួយទៅលេងវគ្គ៨ក្រុមចុងក្រោយដោយសារសរុបគ្រាប់បាល់ទាំងពីរជើងLiverpool ៥-០ Porto។ Real Madrid ក៏បានជិះទូកជាមួយ Liverpool ទៅវគ្គនេះដែរក្រោយពេលឈ្នះ PSG ខណៈដែល Manchester City និង Tottenham ក៏អាចនឹងទៅតាមក្រោយពេលជួបគូប្រកួតនៅយប់នេះ។
Manchester United ត្រូវជួប Sevilla និងថ្ងៃអង្គារ៍សប្ដាហ៍ក្រោយមុនពេល Chelsea ធ្វើដំណើរទៅកាន់ទឹកដី Camp Nouនៅថ្ងៃបន្ទាប់។ Owen បានទទូចថា ជុំបន្ទាប់នឹងមានភាពតឹងតែងសម្រាប់ Liverpool ទោះបីជាពួកគេ ត្រូវជួបក្រុមណាក៏ដោយប៉ុន្តែគាត់ជឿថាបីក្លឹបនេះពិតជាពិបាកសម្រាប់ Liverpool បើជួបគ្នាមែន។
Manchester City មិនមែនជាក្រុមទាំងបីដែលអតីតខ្សែប្រយុទ្ធ Liverpool, Real Madrid , Man Utd រូបនេះថា ហង្សក្រហមគួររអានោះទេដោយសារលោកបានយោងទៅតាមជ័យជម្នះរបស់ហង្សក្រហមទៅលើក្រុមលោក Pep កាលពីខែមុនគឺជាមូលហេតុដែលមិនគួរខ្លាចទាល់តែសោះ។
“វាពិបាក ដោយសារតែខ្ញុំមិនបានដឹងថាក្រុមណាបានឡើងទៅវគ្គហ្នឹង។ Liverpool គូរតែខ្លាច Real Madrid, Barcelona និង Bayern Munich ខណៈដែលក្រុមបីនេះ ជាក្រុមខ្លាំងបំផុតស្រាប់ទៅហើយ”។
“ អ្នកមិនគួររអា Man City ទេ ប៉ុន្តែ Liverpool ធ្លាប់បានបំបាក់ពួកគេកាលពីប៉ុន្មានសប្ដាហ៍មុន។ ពួកគេ (Man City) មិនមែនជាឧបសគ្គនោះទេបើជួបមែន”។
“ក្រុមខ្លាំងៗនឹងបានឡើងទៅទីនោះ ហើយមានក្រុមបីហ្នឹងនឹងតឹងតែងសម្រាប់ Liverpool។ ពួកគេនឹងពិបាកតែមិនមែន City ទេ”៕