ក្រុម ​Barcelona គឺ​ជា​ក្រុម​ចុង​ក្រោយ​គេ​បំផុត​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ ​UEFA Champions League ក្រោយ​យក​ឈ្នះ​ Chelsea ក្នុង​ផ្ទះ​ខ្លួន​ឯង​៣​ទល់​០​សរុប​ទាំង​ពីរ​ជើង​៤​ទល់​១។

អាជ្ញា​កណ្ដាល​ផ្លុំ​កញ្ចែ​ចែក​បាល់​បាន​៣​នាទី​ Messi ​ប្រើ​ក្បាច់​ស៊ី​ប្រឡោះ​ជើង ​Courtois បាន​សម្រេច​គ្រាប់​ទី​មួយ​ក្រោយ​ទទួល​បាន​បាល់​ពី​ Luis Suarez។ នាទី​ទី​២០​Messi ក៏​បញ្ជូន​បាល់​ឲ្យអាអូន​តូច​ Ousmane Dembele សម្រេច​គ្រាប់​ទី​២​នាំ​មុខ​ហើយ​លទ្ធផល​នេះ​បន្ត​រហូត​ចប់​វគ្គ​ទី​១។

ចូល​វគ្គ​ទី​២​ក្រុម​ដែល​គេ​ដឹង​ថា​ខ្លាំង​ក្នុង​ទឹក​ដី​ខ្លួន​ឯង​បាន​បន្ថែម​មួយ​គ្រាប់​ទៀត​ដោយ ​Messi ស៊ី​ប្រឡោះ​ជើង​អ្នក​ចាំ​ទី​តោ​ខៀវ​ជា​លើក​ទី​២ហើយ​លទ្ធផល​នេះ​បន្ត​ហូត​ដល់​ចប់​ការ​ប្រកួត​ខណៈ​ Chelsea ហាក់​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ​ ទោះ​បី​ជា​មាន​ឱកាស​ខ្លះ​ៗ​ក៏​ដោយ។

ចំណែក​មួយ​គូរ​ទៀត​ Bayern Munich បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​បំផុត​ដោយ​ឈ្នះ​ម្ចាស់​ផ្ទះ​  Besiktas ៣​ទល់​១​សរុប​គ្រាប់​បាល់​គឺ​៨-១។

វីដេអូ​ Messi ស៊ី​ប្រឡោះ​ជើង ​Courtois៖

[youtube id=”YnBzaRw2tTw”]

 

[youtube id=”mFxITrIkM7c”]