Zinedine Zidane បានអះអាងថា Lucas Vazquez និង Marco Asensio សុទ្ធតែជាកីឡាករសំខាន់សម្រាប់ Real Madrid ទាំងអស់គឺគ្មាននរណាសំខាន់ជាងនរណានោះទេ។
Vazquez រកបានគ្រាប់បាល់តាមស្មើ Leganes នៅនាទី១១ខណៈ Asensio ធ្វើការយ៉ាងល្អក្នុងតំបន់ប្រយុទ្ធនិងការពារក្នុងការប្រកួតដែល Real Madrid ឈ្នះ Leganes ៣ទល់១ដែលលទ្ធផលនេះបានធ្វើឲ្យ Real ឡើងមកលេខ៣ក្នុងតារាង La liga។
កីឡាករសញ្ជាតិអេស្ប៉ាញទាំងពីរនាក់នេះត្រូវមកជំនួស Cristiano Ronaldo ដែលត្រូវដាក់ឲ្យសម្រាក ហើយ Gareth Bale អង្គុយកៅអីបម្រុង។ កីឡាករទាំងទាំងអស់សុទ្ធតែបានផ្ដល់ឱកាសបានលេងគ្រប់ៗគ្នាទោះបីជាមានភាពលម្អៀងបន្តិចនៅរដូវកាលក៏ដោយ។
ក្រោយចប់ការប្រកួតគ្រូបង្វឹកសញ្ជាតិបារាំងបាននិយាយថា៖” ខ្ញុំគិតថាពួកគេតែងតែសំខាន់សម្រាប់ខ្ញុំ។ខ្ញុំរីករាយដែលLucas បានធ្វើព្រោះគាត់សមតែទទួលនូវធ្វើដែលគាត់បានធ្វើលើទីលាន។ គាត់ត្រៀមប្រយុទ្ធតាំងពីមុនប្រកួតទៅទៀត គាត់មិនល្អប៉ុន្មានទេ គាត់លេងបានល្អដូច Asensio ដែរ។ជាទូទៅអ្នកគ្រប់គ្នាលេងល្អទាំងអស់ហើយ Mateo Kovasic វិញ! ទីបំផុតគាត់លេងបានច្រើនហើយល្អទៀត”។
“យើងចង់បន្តលទ្ធផលនេះទៀត ។យើងស្ថិតក្នុងសភាពស្មុគស្មាញជាច្រើនតែយើងត្រូវតែឆ្លៀតឱកាសបន្តធ្វើវា។ មានកីឡាករ២៥នាក់លេងនៅទីនេះ(Real Madrid) ពួកគេដឹងថាហើយថាពិបាក ! មិនថាមានរឿងអ្វីកើតឡើងនោះទេពួកគេសុទ្ធតែល្អហើយពួកគេបង្ហាញថាពួកគែពិតជាល្អពេលដែលចូលទីលាន”៕
[youtube id=”k7Dx7TAyix4″]