ក្រុមជម្រើសជាតិអេស្ប៉ាញ បានយកឈ្នះក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងលទ្ធផល៦ទល់១ក្នុងលក្ខណៈមិត្តភាពអន្តរជាតិ ហើយក្នុងចំណោម៦គ្រាប់នោះ Isco រកបាន៣គ្រាប់ម្នាក់ឯង។ ហើយក្រោយចប់ការប្រកួតរូបគេថាគាត់មិនបានផ្ដល់ទំនុកចិត្តច្រើនពេលលេងនៅ Real Madrid នោះទេ។
អតីតខ្សែបម្រើរបស់Malagaគ្រាន់តែជាកីឡាករចំណែកលើសរបស់Zidane នៅកីឡដ្ឋានBernabeu ហើយប៉ុន្មានប្រកួតចុងក្រោយនេះIsco មិនបានចូលលេងជម្រើសដំបូង១១នាក់នោះទេ។
ក្រោយរកបាន៣គ្រាប់យប់មិញរូបគេបាននិយាយថា៖” នៅ Madrid ខ្ញុំបានទំនុកចិត្តដែលកីឡាករត្រូវការនោះទេ។ ការប្រកួតក្នុងជម្រើសជាតិបានផ្ដល់ឲ្យខ្ញុំនូវជីវិត នៅទីនេះខ្ញុំមានទំនុកចិត្តដោយសារគ្រូបង្វឹកផ្ដល់ឲ្យ”។
“ខ្ញុំបង្ហាញថាខ្ញុំជាកីឡាករល្អម្នាក់ ហើយ Lopetegui បានផ្ដល់ឲ្យខ្ញុំនូវទំនុកចិត្តជាមួយនឹងនាទីដែលគាត់បានផ្ដល់ឲ្យខ្ញុំ។ប្រហែលជាខ្ញុំមានបញ្ហានៅ Real Madrid។ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងណា ដើម្បីទទួលបានទំនុកចិត្តពី Zidane នោះទេ”៕