ក្នុងជំនួបលើកទី២ ប្រចាំពូល C នៃ​ព្រឹត្តិការណ៍ FIFA World Cup 2018 លើទឹកដីរុស្ស៊ី រវាងក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី និង ដាណឺម៉ាក នៅថ្ងៃព្រហស្បតិ៍ ទី២១ មិថុនា បានបញ្ចប់ទៅដោយ​លទ្ធផល១ទល់នឹង១។

Christian Eriksen បានស៊ុតទម្លុះដៃអ្នកចាំទី Mathew Ryan ឲ្យអូស្ត្រាលីនាំមុនមួយមុននៅនាទីទី៧ មុន Mile Jedinak តាមស្មើនៅនាទី៣៨ ដោយបាល់ប៉េណាល់ទី។ ដោយឡែកនៅក្នុងវគ្គទី២មិនមានក្រុមណាអាចស៊ុតបញ្ចូលទីគ្នាបានឡើយ ហើយលទ្ធផលនេះបានបន្តរហូតដល់ចប់ការប្រកួតតែម្តង។

ដូច្នេះ ដាណឺម៉ាក មាន៤ពិន្ទុពីការប្រកួត២លើកក្រោយឈ្នះប៉េរូ ១ទល់នឹង០ នៅថ្ងៃបើកឆាក។ ចំណែកអូស្ត្រាលីមានមួយពិន្ទុ បន្ទាប់ពីចាញ់បារាំង ២ទល់នឹង១ នៅថ្ងៃបើកឆាក៕

ទស្សនាវីដេអូ៖