ក្លឹប Borussia Dortmund មានគម្រោងពិភាក្សាកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធប្រចាំក្លឹប Marco Reus ដែលកុងត្រានេះ អាចឲ្យរូបគេក្លាយជាអធិរាជនៅកីឡដ្ឋាន Signal Iduna Park។
ខ្សែប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់ នៅសល់កុងត្រាត្រឹមតែ១៨ខែទៀតប៉ុណ្ណោះជាមួយ Dortmund ហើយរូបគេមិនទាន់បានបន្តកុងត្រាថ្មីអីនៅឡើយទេ។ Reus ទើបតែជាសះស្បើយពីរបួសសរសៃសន្លាក់ជង្គង់ ក្នុងខែកុម្ភៈនេះហើយរកបាន២គ្រាប់ហើយក្នុងការចូលលេង២ប្រកួតឲ្យក្របខ័ណ្ឌ Bundesliga ទល់នឹង Borussia Monchenggladbach និង Augsburg។
ប្រធានបច្ចេកទេសក្លឹបខាងលើគឺលោក Michael Zorc បាននិយាយថាកីឡាករវ័យ២៨ឆ្នាំ មិនចង់ពិភាក្សាបន្តកុងត្រាថ្មីជាមួយក្រុមនោះទេ ប៉ុន្តែពេលនេះ រំពឹងថាការពិភាក្សានឹងទទួលផលយ៉ាងឆាប់រហ័ស។
“យើងបានដឹងច្បាស់ហើយថាគាត់មិនចង់បន្តកុងត្រាជាមួយក្លឹបសូម្បីតែបន្តិចណាទេ ពេលគាត់កំពុងព្យាបាលរបួស។ តាមពិតទៅយើងនឹងបន្តនិយាយជាមួយគាត់តទៅទៀត”។
Reus បានមកលេង Dortmund កាលពីឆ្នាំ២០១២ដោយចាកចេញពី Gladbach ហើយរូបគេនៅពេលនេះ ក៏មានព័ត៌មានចចាមអារ៉ាមថា Liverpool ចង់បានផងដែរ៕