Real Madrid បានក្លាយជាក្លឹបរកចំណូលបានច្រើនចាងគេពីក្របខ័ណ្ឌ La liga ក្នុងរដូវកាល២០១៦-១៧គឺមានចំនួន៦៧៥លានអឺរ៉ូ ខណៈដែល Barcelona រកបាន៦៤៨លានអឺរ៉ូនេះបើតាមប្រភព ក្រុមហ៊ុន Sectorial Observatory DBK។
ចំណែកក្រុមលេខ៣គឺ At. Madrid និងបន្តបន្ទាប់ទៀតគឺ Sevilla, At. Bilbao។ ចំណូលរបស់ក្លឹបលេងលីកកំពូល រួមជាមួយលីកទី២អេស្ប៉ាញមានដល់ទៅ៣៤៤០លានអឺរ៉ូអំឡុងការប្រកួតក្នុងរដូវកាល២០១៦-១៧ ហើយចំនួននេះមានកើនឡើង១៥%ធៀបនឹងចំណូលរដូវកាលចាស់។
បើបំបែកចំនួនរួមគ្នានៃក្លឹបក្នុងក្របខ័ណ្ឌទាំងពីរគឺ La ligaសរុប៣,១៩១លានអឺរ៉ូហើយលីកទី២២៤៩លានអឺរ៉ូ។ ការកើនឡើងចំណូលនេះបានមកពីការលក់សិទ្ធផ្សាយតាមទូរទស្សន៍ ដែលមានអត្រាកើនឡើង៧០%លើសកាលពី២រដូវកាលមុនដែលមានដល់ទៅ ១,៤៤៨អឺរ៉ូ៕