ខ្សែ​ការពារ​វ័យ​ចាស់​វស្សា​របស់​ Real Madrid កីឡាករ Pepe បាន​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ Besiktas នៅ​លីក​កំពូល​ទួរគី​ក្នុង​កុង​ត្រា​រយៈពេល​២​ឆ្នាំ​ ដោយ​គ្មាន​តម្លៃ​ខ្លួន​បន្ទាប់​អស់​កុង​ត្រា​ជាមួយ​ស្ដេច​ស។

កីឡាករ​វ័យ​៣៤​ឆ្នាំ​បាន​ក្លាយ​ជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន ​ក្រោយ​ចប់​កុង​ត្រា​ជាមួយ ​Real Madrid ហើយ​រូប​គរ​សុខ​ចិត្ត​ទៅ​លេង​នៅ​លីក​កំពូល​ខាង​ប៉ែក​អឺរ៉ុប​ខាង​កើត​។ការ​ចុះ​កុង​ត្រា​បាន​សម្រេច​រួច​រាល់​ក្រោយ​ចំណាយ​ពេល​ជាង​១០​ឆ្នាំ​ជាមួយ​កីឡដ្ឋាន​ Bernabue។ Pepe បាន​មក​ចូល​រួម​ជាមួយ​ Real ដោយ​ចាក​ចេញ​ពី​Porto កាល​ពី​ឆ្នាំ​២០០៤ដោយ​បង្ហាញ​ខ្លួន​បាន​៣៣៧​ប្រកួត​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ។

គាត់​បាន​នាំ​យក​បទ​ពិសោធន៍​យ៉ាង​ជោកជាំ​ទៅ​កាន់​ទី​ក្រុង​ Istanbul  ​ដោយ​ពាន​ធំ​ដែល​គាត់​ធ្លាប់​ឈ្នះ​ជាមួយ​Real Madrid គឺ​La liga ៣ ដង​និង​Champions League ៣​ដង។ បន្ថែម​ពី​នេះ​គាត់​ក៏​ជា​ផ្នែក​មួយ​នៃ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ក្នុង​ Confederations Cup ក្នុង​ប្រទេស​រុស្សី​ផង​ដែរ។ រូប​គេ​បាន​ជួយ​ព័រទុយហ្គាល់​ឈ្នះ​ពាន​Euro 2016 ដោយ​បាន​ចូល​លេង​ពេញ​ម៉ោង​រហូត​ដល់​ឈ្នះ​បារាំង​ក្នុង​ម៉ោង​បន្ថែម។