មុនរដូវកាល២០១៧/១៨ចូលមកដល់ Real Madrid បានរុះរើបុគ្គលិកផ្នែកពេទ្យដែលធ្វើការសម្រាប់កីឡាករឈុតធំ ខណៈប្រធានផ្នែកលោកវេជ្ជបណ្ឌិត Jesus Olmo គឺជាបុគ្គលម្នាក់ដែលមានឈ្មោះចាកចេញពីក្លឹប។
ការសម្រេចចិត្តនេះ បានអនុវត្តិដោយលោក Olmo ដើម្បីទៅបំពេញកិច្ចការមួយផ្សេងទៀតនេះ បើតាមប្រភពចេញពីក្លឹប។ Real Madrid ក៏បានសម្រេចចិត្ត ធ្វើការផ្លាស់ប្ដូរហើយពួកគេកំពុងផ្ដល់ឱកាសស្វែងរកបុគ្គលិកថ្មី ខណៈបុគ្គលិកចាស់ធ្លាប់ទទួលបានការរិះគន់ជាច្រើនពីមជ្ឈដ្ឋានខាងក្រៅ។
ក្នុងចំណោមបុគ្គលិកដែលចាកចេញទាំងអស់ក្នុងនោះមានលោក Mikel Aramberri គ្រូពេទ្យផ្នែកវះកាត់ ដែលមកដល់ Estadio Santiago Bernabeu កាលពីឆ្នាំ២០១៥។យ៉ាងណាមិញ គេរកឃើញអ្នកជំនួសមួយចំនួនហើយដែលក្នុងមានដូចជាគ្រូពេទ្យប្រចាំការក្នុងឈុត Real Madrid Castilla ហើយក៏មនុស្សលោកដែលលោក Zidane ទុកចិត្តបំផុត៕