ក្រុមបិសាចក្រហម Manchester United បានសម្រេចចិត្តចុះកុងត្រាយកយុវជនសញ្ជាតិស្លូវ៉ាគីម្នាក់ ដែលលេងក្នុងតំបន់បម្រើឈ្មោះ Martin Svidersky ក្នុងកុងត្រា៣ឆ្នាំ។
កីឡាករវ័យ១៥ឆ្នាំរូបនេះធ្លាប់បានបង្ហាញខ្លួនឲ្យក្លឹប Presov ក្នុងលីកកំពូលស្លូវ៉ាគីរួចទៅហើយៗរូបគេ ក៏ធ្លាប់មកហ្វឹកហាត់សាកល្បងសមត្ថភាពជាមួយ United, Chelsea, Liverpool, Celtic, Manchester City, Inter Milan និង Dortmund ផងដែរ។
ទោះបីជាក្លឹបជាច្រើនចាប់អារម្មណ៍ Man Utd បានសម្រេចមុនគេហើយផ្ដល់កុងត្រាឲ្យដល់ឆ្នាំ២០២១ហើយរំពឹងថាអាចជួយក្រុមឈុតU18របស់ក្លឹបដែលដឹកនាំដោយលោក Kieran McKenna នៅរដូវកាលក្រោយ។ លើសពីនេះ Svidersky ចេះនិយាយភាសា អង់គ្លេស អាល្លឺម៉ង់បារាំង ក្រិកនិងភាសាកំណើតស្លូវ៉ាគីនេះតែម្ដង។