Ronaldo បាន​បាន​បង្កើត​កំណត់​ត្រា​ក្នុង​ពាន​រង្វាន់​ Club World Cup ដោយ​ក្លាយ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ពាន​រង្វាន់​នេះ ​ជាមួយ​នឹង​គ្រាប់​បាល់​៦​គ្រាប់​។ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ចែករំលែក​ភាព​ជោគជ័យ​របស់​ខ្លួន​នៅ​ពី​មុខ​កាម៉េរា​របស់​ទូរទស្សន៍​ Real Madrid TV។

ស្ដេច​ស​ចង់​រក​ជ័យជម្នះ​ម្ដង​ទៀត​ក្នុង​ពាន ​Club World Cup វគ្គ​ផ្ដាច់​ព្រ័ត្រ​ជាមួយ​ Gremio ហើយ​ពួក​គេ​បាន​រៀប​ចំ​សម្រាប់​ការ​ប្រកួត​នេះ​យ៉ាង​ល្អ​ ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃ​សៅ៍​ក្នុង​ទី​ក្រុង ​Abu Dhabi។

សម្រាប់​ Ronaldo បាន​និយាយ​ពី​ភាព​ជោគជ័យ​ដែល​រូប​គេ​សម្រេច​បាន​ពី​ក្រុម​ដែល​គាត់​លេង​ជាមួយ។ ” ខ្ញុំ​ពិត​មាន​មោទនភាព​ណាស់​ពិសេស​ដំណើរ​ផ្សងព្រេង​របស់​ខ្ញុំ​ ។ ខ្ញុំ​បាន​បង្កើត​បាល់​ទាត់​ហើយ​ពិសេស​នៅ​ Real Madrid។ ការ​ឈ្នះ​ពាន​Ballon d’Or លើក​ទី​៥​ហើយ​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​ Club World Cup បាន​ផ្ដល់​ឲ្យ​ខ្ញុំ​មាន​ជំនឿ​ចិត្ត​លើ​ការ​ធ្វើ​ការ​ងារ​ជាមួយ​នឹង​ភាព​សប្បាយ​រីករាយ​”។

 

“ ខ្ញុំ​ត្រូវ​តែ​អរគុណ​ដល់​មិត្ត​រួម​ក្រុម​ ពី​ព្រោះ​បើ​គ្មាន​ពួក​គេ​ទេ​ គឺ​មិន​អាច​ឈ្នះ​ឡើយ​​ប៉ុន្តែ​ការ​ពិត​ខ្ញុំ​សប្បាយ​រីករាយ​ណាស់។ ខ្ញុំ​នឹង​បន្ត​ប្រយុទ្ធ​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ គ្រប់​មនុស្ស​ទូទៅ​ដែល​ស្រឡាញ់​ពេញ​ចិត្ត​ Cristiano។ ពេល​នេះ ខ្ញុំ​សប្បាយ​រីករាយ​ណាស់”