ម្ចាស់ក្លឹបបាល់ទាត់ Manchester City កំពុងត្រៀមកញ្ចប់ប្រាក់លានដ៏ច្រើន ដើម្បីចែកជូនដល់កីឡាកររបស់ខ្លួន បើសិនជាពួកគេបានលើកពានជើងឯកអង់គ្លេស Premier League និងពានអឺរ៉ុប UEFA Champion League ទាំងពីរមែននោះ។

តាមការប៉ាន់ស្មានប្រាក់ Bonus ទាំងអស់នឹងត្រូវបែងចែកទៅអោយកីឡាករគ្រប់គ្នា តែសម្រាប់កីឡាករដែលលេងល្អជាងគេ និងទទួលបានជិត១លានដុល្លារម្នាក់ឯង។

គោលដៅទី១ គឺពាន Premier League ហាក់ដូចជានៅជិតបង្កើយ ចំពោះក្រុមកំពូលតារាងមួយនេះ ដោយសារពួកគេត្រូវ
ការជ័យជំនះតែ៥ដងទៀតប៉ុណ្ណោះ សម្រាប់ការប្រកួតដែលនៅសល់១០ដងទៀត។ បើអ្វីៗដំណើរការដោយរលូន Man Cityអាចនឹងបានលើកពាននេះ នៅចំថ្ងៃប្រកួតជាមួយក្រុម Manchester United តែម្ដង ។

ចំនែកគោលដៅទី២ ហាក់នៅសល់ផ្លូវវែងឆ្ងាយទៀត ព្រោះ UCL ជាពានដែលមិនងាយនិងដណ្ដើមបាននោះទេ។ ក្រុមការពារតំណែងជើងឯកមួយនេះគឺ Real Madrid ក៏កំពុងតែសម្លឹងរកឳកាសលើកពាននេះជាលើកទី១៣ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន និងជាលើកទី៣ជាប់ៗគ្នា ។ ក្រុមលោក Pep Guadiola មានសង្ឃឹមឡើងទៅវគ្គ៨ក្រុមស្ទើរតែ១០០ភាគរយទៅហើយក្រោយពីលត់ក្រុម Fc Basel ដល់ទៅ៥-០ នៅក្រៅដី។

កាលពីរដូវកាលមុន ម្ចាស់ជើងឯក Premier League គឺ Chelsea បានចែកប្រាក់លើកទឹកចិត្តដល់កីឡាកររបស់ខ្លួនទាំងអស់គ្នាសរុបប្រហែល៤លានផោន ដោយកីឡាករដែលលេងល្អជាងគេ ទទួលបានប្រាក់ bonus ច្រើនជាងគេ៕

The Sun