ក្រុមជម្រើសជាតិចំនួន៧ ត្រូវបានគេទម្លាយឈុតថ្មីត្រៀមប្រកួត World Cup 2018 នៅរុស្សីមុនពេលកំណត់ឲ្យប្រកាសជាផ្លូវការមុនមួយខែ នេះបើតាមប្រភព fcnaija។
Footy Headlines និង Todo Sobre Camistes បញ្ជាក់ថាម្ចាស់ជើងឯកអាល្លឺម៉ង់ ក្រុមជើងឯករង កូឡុំប៊ី មិកស៊ិកអេស្ប៉ាញ បែលហ្សិក និងរុស្សីបានប្រើប្រាស់ឈុតដែលបានពីការឌីសាញរបស់ Adidas។ ឈុតទាំងនេះនឹងដាក់លក់នៅខែក្រោយ ប៉ុន្តែអ្នកគាំទ្រអាចវិនិច្ឆ័យដោយខ្លួនឯងថា តើវាពិតប្រាកដដែរឬទេ។
1- ក្រុមហ៊ុន Adidas ដែលឧបត្ថម្ភផ្ដាច់មុខឲ្យជម្រើសជាតិអាល្លឺម៉ង់ចាប់តាំងពីឆ្នាំ១៩៩០ ហើយចាប់តាំងពីពេលនោះ មកក្រុមហ៊ុនមួយនេះ បានល្បីរីកសាយពេញពិភពលោក។
2- ឈុតក្នុងដីរបស់អាហ្សង់ទីនដែលគេចំណាំហៅថាពពកសគឺត្រូវបានក្រុមហ៊ុន Addidas តាំងពីឆ្នាំ១៩៩៣។
3- ចំណែកឈុតជម្រើសជាតិកូឡុំប៊ីវិញត្រូវបានក្រុមហ៊ុនរបស់អាល្លឺម៉ង់មួយនេះឧបត្ថម្ភតាំងពីWorld Cup 1990 ដោយមានឆ្នូតពណ៌ក្រហមនិងខៀវនៅពីមុខ។
4- ម្ចាស់ជើងឯក World Cup 2010 អេស្ប៉ាញ
5- បែលហ្សិក
6- មិកស៊ិក
7- ម្ចាស់ផ្ទះរុស្សី