ការ​ប្រកួត​ក្នុង​ពាន​លំដាប់ទី​២​​ Europa League វគ្គ​៣២​ក្រុម​ចុង​ក្រោយ​បាន​បញ្ចប់​ហើយ​ក្នុង​នេះ​ នៅ​សល់​តែ​ក្រុម​អេស្ប៉ាញ​២​ប៉ុណ្ណោះ​ដែល​បន្ត​ដង្ហើម​ក្រោយ​  At. Madrid ឈ្នះ​ Copenhagen ស្រប​ពេល ​Atletico Bilbao ទម្លាក់​ Spartak Moscow។

ការ​ចាប់​ឆ្នាំ​រើស​គូរ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​នឹង​ត្រូវ​ធ្វើ​ឆាប់​ៗ​នេះ​ខណៈ​ដែល​ក្រុម​​ At. Madrid នឹង​ត្រូវ​ជួប​ក្រុម​ខ្លាំង​មួយ​ពេល​ឆាប់​ឆ្នោត​នៅ​ទី​ក្រុង​ Lyon ។ វគ្គ​នេះ​គឺ​ជា​ការ​ចាប់​ឆ្នោត​ដោយ​សេរី​គ្មាន​ក្រុម​លេខ​១​លេខ​២​គ្មាន​ក្រុម​ត្រូវ​ជៀស​គ្នា​ទោះ​បី​លេង​ក្នុង​លីក​តែ​មួយ។ ក្រុម​របស់​លោក Diego Simeone និង​ក្រុម​លោក Cuco Ziganda អាច​នឹង​ត្រូវ​ជួប​គ្នា​ ប៉ុន្តែ​ក៏​អាច​ជួប​ក្រុម​ដៃ​ទៀត​ដែរ។

ខណៈ​ដែល​ក្រុម ​Napoli ត្រូវ​ធ្លាក់​ចេញ ពី​ពាំន​នេះ​ហើយ​ ​​ពិត​ណាស់​ពួក​គេ​អាច​ជួប​ Arsenal, Borussia Dortmund, Lyon និង​AC Milan។ ក្រុម​ដែល​មាន​ភាគរយ​ត្រូវ​ជួប​គ្នា​មាន​ CSKA Moscow, Lokomotiv Moscow, Zenit, Dynamo Kyiv, Sporting CP, RB Salzburg, RB Leipzig, Lazio, Marseille និង Viktoria Plzen៕