Real Madrid មិន​ទាន់បាន​បង្កើត​កំណត់​ត្រា​​ខ្លាំង​ក្នុង​ទឹក​ដី​នៃ​កីឡដ្ឋាន​ Signal Iduna Park ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លំដាប់​អឺរ៉ុប​ដោយ​ធ្លាប់​ជួប​គ្នា​៦​ដង​​ Real Madrid ចាញ់​៣​និង​ស្មើ​៣។

ប៉ុន្តែ​នា​ការ​ប្រកួត​លើក​ចុង​ក្រោយ​បំផុត​ក្នុង ​Champions League ដែល​ស្ដេច​ស​បាន​ឈ្នះ​ដោយ​លទ្ធផល​៣​ទល់​១​ក៏​មិន​អាច​និយាយ​បាន​ថា​ខ្លាំង​នោះ​ទេ ប៉ុន្តែ​អាច​បំបែកកំណត់​ត្រា​មិន​ដែល​ឈ្នះ​បាន​ក្នុង​ទឹក​ដី​ Dortmund ហើយ។

ធ្លាយ​វីដេអូ​ Zidane និយាយ​លើក​ទឹក​ចិត្ត​ជាមួយ​​មុន​ប្រកួត​ឈ្នះ​​ Dortmund

តើ​អ្វី​ដែល​ជម្រុញ​ឲ្យ​ក្រុម​មួយ​នេះ​ឈ្នះ​​Dortmund លើក​ដំបូង​ក្នុង​ទឹក​ដី​ Signal Iduna Park គឺ​ការ​និយាយ​ជម្រុះ​ទឹក​ចិត្ត​ដល់​កីឡាកររបស់ Zidane ដល់​កូន​ក្រុម​របស់​លោក​អំឡុង​ពេល​ហ្វឹកហាត់ ដូច​ក្នុង​វីដេអូ​ខាង​ក្រោម។ ក្នុង​ន័យ​ភាសាខ្មែរ​អ្វី​ដែល​គាត់​និយាយ​លើក​ទឹក​ចិត្ត​កីឡាករ​មុន​ប្រកួត​គឺ៖

 

” ក្រុម​ណា​ក៏​យើង​អាច​យក​ឈ្នះ​បាន​ដែរ​ យើង​ត្រូវ​ចូល​ឲ្យ​ដល់​ក្បាល​របស់​ពួក​គេ​ហើយ​ព្យាយាម​គ្រាប់​យ៉ាង។ ថ្ងៃ​ស្អែក​យើង​នឹង​លេង​ក្នុង​ការ​ប្រកួត​ដ៏​ល្អ​មួយ​​​ យើង​ត្រូវ​តែ​រក​គ្រាប់​បាល់ ​ហើយ​បើ​រក​មិន​បាន​ទេ​ យើង​ព្យាយាម​បន្ថែម​ទៀត​”។